អាវទ្រនាប់បច្ចេកវិទ្យាខ្ពស់នេះ នឹងផ្តល់នូវសារមួយនៅលើ Twitter ដើម្បីក្រើនរំលឹកដល់អ្នកដែលពាក់វានោះ ឲ្យទៅពិនិត្យសុដន់ ឲ្យបានទៀងទាត់ រាល់ពេលដែលពួកគេ ដោះវាចេញ។
អាវទ្រនាប់ Twitter ដែលស្ថិតនៅក្នុងយុទ្ធនាការ នៅខែតុលា (ខែដែលមានការកាន់ឡើងខ្ពស់ នៃជម្ងឺមហារីកសុដន់) របស់មជ្ឈមណ្ឌលសុខភាព Nestle Fitness។ និយាយពីរូបរាង អាវទ្រនាប់នេះមិនមានអ្វីខុសប្លែកពីអាវទ្រនាប់ធម្មតានោះទេ ប៉ុន្តែនៅផ្នែកទំពក់ភ្ជាប់ វាត្រូវបានគេបំពាក់នូវ បន្ទះChip ពិសេសមួយ។
នៅពេលអ្នកប្រើប្រាស់ ដោះអាវទ្រនាប់នោះចេញ សញ្ញាណពិសេសពីខ្សែរបស់វា នឹងធ្វើសារទៅដល់ទូរស័ព្ទរបស់ពួកគេ ហើយបន្ទាប់មក ក៏ប្រកាសដល់កុំព្យូទ័រ Server មួយ។ តាមរយះ កុំព្យូទ័រServer នេះ, Tweet មួយឃ្លានឹងត្រូវបានបង្កើតឡើង នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ម្ចាស់អាវទ្រនាប់នោះ ដោយរំលឹកពួកគេ ត្រូវឧស្សាហ៍ ទៅត្រួតពិនិត្យសុដន់ ឲ្យបានទៀតទាត់ ដើម្បីអាចឲ្យដឹងបានទាន់ពេល នូវជម្ងឺមហារីកសុដន់ (បើសិនជាកើតមានជម្ងឺនេះ) ។
ទស្សនាវីដេអូ ខាងក្រោម៖
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- LG បានបាត់ឡានដឹកទំនិញមួយ ដែលមានផ្ទុកស្មាតហ្វូន G2 ចំនួន ២២៥០០ គ្រឿង- LG G Flex អេក្រង់កោងទំហំ 6 inch, សំអាតស្នាមប្រឡាក់ ឆ្កូត ដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ កម្រាស់ នៅលើ iPad Air បានស្តើងល្អដូច្នេះ?- Samsung ត្រៀមខ្លួនជាស្រេច ក្នុងការផលិតបន្ទះ Chip 64-bit - លោកនាយកទីផ្សារមួយរូប បានបាត់បង់ តំណែង ដោយសារតែនិយាយមិនល្អពី Apple
ប្រែសម្រួល៖ សិលាប្រភព៖ Vreview