ជាលើកដំបូង ក្រុមអ្នកវិទ្យាសាស្ដ្រ បានបង្ហាញភ័ស្ដុតាងអំពីសមត្ថភាពនៃការបញ្ជូនរលកសញ្ញាអ៊ីនធឺរណិតគ្មានខ្សែ ក្នុងរយៈចម្ងាយ ២៣៨.៩០០ mile ប្រវែងប្រហាក់ប្រហែលនឹងចម្ងាយពីផែនដី ទៅព្រះចន្ទ។

ការពិសោធ ត្រូវបានបញ្ជាក់បង្ហាញដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Massachusetts (MIT) និង NASA។ ដើម្បីបង្កើតបានអ៊ីនធឺរណិត Broadband នៅលើព្រះចន្ទ អ្នកវិទ្យាសាស្ដ្រ បានប្រើប្រាស់កែវយឹតចំនួន ៤ ដែលដាក់នៅ New Mexico ដើម្បីបញ្ជូនទិន្នន័យឡើងទៅលើកាន់ផ្កាយរណប់មួយ ដែលកំពុងហោះជុំវិញព្រះចន្ទ។ បណ្ដាកែវយឹតដែលមានអង្កតផ្ចិត ៦អ៊ិន្ឈ៍ អនុញ្ញាតឱ្យបញ្ជូនព័ត៌មានតាមរយៈឧបករណ៍ laser ។
ដោយសារតែបរិយាកាសរបស់យើង មានលក្ខណៈកាច់កោងនូវរលកសញ្ញាដែលបញ្ជូនទៅកាន់ព្រះចន្ទ ដូច្នេះ កែវយឹតចំនួន ៤ នេះ នឹងបញ្ជូនរលកសញ្ញាពន្លឺ តាមរយៈខ្សែបរិយាកាសផ្សេងៗគ្នា ចំនួន ៤ ក្នុងនោះ ខ្សែបរិយាកាសនិមួយៗនឹងទទួលឥទ្ធិពលអំពីកម្រិតកោងផ្សេងគ្នារបស់ស្រទាប់បរិយាកាស។ យោងតាមការគន់គូរ អាត្រាត្រឹមត្រូវបំផុតនោះគឺថា នឹងមានយ៉ាងតិច មួយរលកសញ្ញា laser អាចនឹងទៅដល់ប្រព័ន្ធទទួលរលកសញ្ញា និងបង្កើតបានជាតំណភ្ជាប់ជាមួយព្រះចន្ទ។
យោងតាមក្រុមអ្នកវិទ្យាសាស្ដ្រ នៅពេលប្រព័ន្ធ WiFi ត្រូវបានបង្កើតនៅលើព្រះចន្ទ អ្នកប្រើប្រាស់នឹងអាច upload ទិន្នន័យឡើងព្រះចន្ទ ក្នុងល្បឿន 19.44mb/s និង download ក្នុងល្បឿន 622mb/s គឺលឿនជាង ៤០០០ ដង ធៀបនឹងរលកវិទ្យុ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ RT/Whatmobile