កាលពីមុន បើចង់ប្រែក្លាយ Laptop ទៅជាឧបករណ៍ចែករំលែក Wi-Fi អ្នកត្រូវការទាញយក និងដំឡើងសបវ៉ែរ ឬសរសេរកូដដ៏ស្មុគស្មាញ។ ប៉ុន្តែ ពេលនេះ អ្នកគ្រាន់តែខ្លិច ៤ខ្លិច គឺជាការស្រេច។

បញ្ជាក់ ៖
• កុំព្យូទ័ររបស់អ្នក ត្រូវតែដំណើរការដោយ Windows 10 Anniversary ហើយបើសិនអ្នកប្រើកំណែចាស់ជាងនេះ សូមចូលទៅកាន់ Setting > Update ដើម្បីបន្ទាន់សម័យកំណែថ្មី។
• ការចែករំលែក Wi-Fi នេះសម្រាប់តែឧបករណ៍ចំនួន ៨ប៉ុណ្ណោះ។
• ការចែករំលែក និងទទួល Wi-Fi មានចម្ងាយ ១០ម៉ែត្រ។
ជំហានដែលត្រូវធ្វើ ៖
ជំហានទី១ ៖ ចុចទៅលើសញ្ញា Start > Setting >Network & Internet > Mobile hotspot។

ជំហានទី២ ៖ ដាក់ឈ្មោះ Wifi លេខកូដសម្ងាតមុនពេលចែករំលែក Wifi ដោយចុចទៅលើ Edit > ក្រោយមក ចុច Save ដើម្បីរក្សាទុក។
ជំហានទី ៣ ៖ ចុចប្ដូរទៅជា ON នៅលើផ្ទាំង Share my Internet connection with other devices”។

ប្រែសម្រួល ៖ តារាប្រភព ៖ TGDD