Maracana គឺជាកីឡាដ្ឋានធំមួយ ក្នុងចំណោមកីឡាដ្ឋានធំៗផ្សេងទៀត ក្នុងពិភពលោកដែលអាចផ្ទុកអ្នកទស្សនាបាន ៨ ម៉ឺននាក់ មានទីតាំងនៅ Rio De Janiro ប្រទេស ប្រេស៊ីល ។

/ចាប់តាំងពី កីឡាដ្ឋាននេះបានសាងសង់ឡើង នៅឆ្នាំ​  ១៩៥០  ដើម្បីរៀបចំ ការប្រកួត WorldCup ផ្តាច់ព្រ័ត្ររួចមក កីឡាដ្ឋាននេះ  ​ត្រូវបានគេបោះបង់ចោល និង ទទួលរងការខូចខាតជាច្រើនកន្លែង ។ មូលហេតុដែលធ្វើអោយ  កីឡាដ្ឋាននេះ ត្រូវបានគេបោះបង់ជាបន្តបន្ទាប់នោះដោយសារកាលពីឆ្នាំ ១៩៩២ កីឡាដ្ឋានបានជួបប្រទះ រឿងរ៉ាវដ៏អាក្រក់មួយ ដែលបានសម្លាប់ទស្សនិកជនអស់ ៣ នាក់ ។ ក្រោយមក កីឡាដ្ឋាននេះ បានបាត់បង់កេរ្តិ៍ឈ្មោះរហូតដល់លែងលឺឈ្មោះ ។ តែបន្ទាប់ពីប្រទេសប្រស៊ីល ទទួលបានបានសិទ្ធធ្វើជាម្ចាស់ផ្ទះ World Cup 2014រួចមក រដ្ឋាភិបាលរបស់ប្រេស៊ីល ក៏បានចេញគំរោង សាងសង់ Maracana សារជាថ្មីដើម្បីលើកកេរ្តិ៍ឈ្មោះ កីឡាដ្ឋាននេះ អោយបានលេចមុខសារជាថ្មី ។

/គួរបញ្ជាក់ផងដែរថា  កីឡាដ្ឋាននេះត្រូវបានពន្យារពេលជួសជុល  ជាច្រើនលើកច្រើនសារ ដោយសារ   ក្បាច់រចនាថ្មី  នេះមានភាពស៊ាំញាំ  ហើយរញ៉េរញ៉ៃ ដែលទឹកប្រាក់ដែលបានចំណាយលើការជួសជុលនេះ ក៏មិនតិចដែរ ។ កីឡាដ្ឋាន Maracana ទើបតែបញ្ចប់ការជួសជុលរួចរាល់ ជាស្ថាពរប៉ុន្មានថ្ងៃមុនពេល ប្រកួតមិត្តភាពជាមួយប្រទេសអង់គ្លេស ។ ដូចនេះហើយទើប Maracana មានមុខលើឆាកអន្តរជាតិសារជាថ្មី ដែលកីឡាដ្ឋាននេះ និង ត្រូវរៀបចំជាកីឡាដ្ឋាន សំរាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2014 ផងដែរ ៕

/

/

/

/

/

/

/

/

 

ដោយ ៖ កុសលប្រភព ៖ k14