តារាសម្តែងស្រីល្បីឈ្មោះ Jessica Alba ទើបត្រូវបានគេជួបប្រទះដោយកាន់នៅក្នុងនូវទូរស័ព្ទ Lumia 920 ស៊េរីថ្មី និងទំនើបបំផុតរបស់ Nokia, ក្នុងពេលដែល Model នេះនៅមិនទាន់ចេញលក់ជាផ្លូវការនៅឡើយ ពោលគៗនឹងដាក់លក់នៅថ្ងៃទី ២/១១ ខាងមុខនេះ។
ការដែលបណ្តាតារាភាពយន្ត អ្នកចម្រៀងល្បីៗ ប្រើប្រាស់នូវផលិតផលបច្ចេកវិទ្យាថ្មីបំផុត គឺជារឿងមិនមានអ្វីប្លែកទេ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងទទួលបាននូវផលិតផលនោះមិនគិតថ្លៃថែមទៀតផង។ ចំពោះបណ្តាក្រុមហ៊ុនផលិត និងប្រព័ន្ធទូរស័ព្ទចល័ត នេះគឺជាឱកាសល្អបំផុតដើម្បីឲ្យពួកគេធ្វើ marketing ផលិតផលរបស់ខ្លួន។

នៅក្នុងករណីនេះ ផ្នែក marketing របស់ Microsoft និង Nokia ពួកគេនឹងសប្បាយចិត្តពេលដែលបានឃើញរូបភាពតារាភាពយន្ត Jessica Alba ដើរលេងតាមដងផ្លូវដោយមានកាន់ Lumia 920។នៅអាមេរិច model នេះត្រូវបានដាក់លក់រួមជាមួយកិច្ចសន្យានៃប្រព័ន្ធទូរស័ព្ទចល័ត AT&T នៅថ្ងៃទី4/11, ក្នុងពេលដែលនៅលើទីផ្សារមួយចំនួនផ្សេងទៀតនឹងដាក់លក់ Lumia 920 នៅថ្ងៃទី2/11៕
ដោយ៖ សិលាប្រភព៖ zng