គ្មាននរណាដឹងពីទ្រង់ទ្រាយរថយន្តនោះមានរាងយ៉ាងណាទេ ប៉ុន្តែ Mickey Grexlerដែលជាសមាជិកម្នាក់ក្នុងគណៈកម្មានាយករបស់Apple បានឲដឹងថា Jobs មិនដែលបោះបង់គំនិតក្នុងការច្នៃប្រឌិតបង្កើតរថយន្តឡើយ។
Mickey Drexler សមាជិកគណៈកម្មានាយកApple ទើបតែបានបង្ហើបព័ត៌មានដ៏កម្រមួយស្តីពីគំរោងផលិតរបស់CEO។ ក្រៅពីការចង់រចនានូវរថយន្តស៊េរីទំនើប មុននោះCEO របស់ Apple ក៏បានចូលរួមជាមួយនឹងការរចនានូវបណ្តារនាវាប្រណិតៗ ហើយនិងយន្តហោះផ្ទាល់ខ្លួន។

Steve Jobs តែងតែស្រមៃថានៅថ្ងៃណាមួយនោះ រថយន្តមួយដែលមានស្លាកApple នឹងត្រូវបានចរាចរនៅលើទឹកដីអាមេរិច បើធ្វើបានដូច្នេះមែនវាពិតជារថយន្តមួយដ៏អស្ចារ្យ ដូចអ្វីដែលគាត់បានធ្វើកន្លងមកជាមួយiPhone និង iPad។Steve Jobs គឺជាអ្នកដែលបង្កើតក្រុមហ៊ុន Apple អាចនិយាយបានថាជាបុគ្គលម្នាក់ដ៏សំខាន់ដែលបានធ្វើឲក្រុមហ៊ុនApple ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ គាត់បានបាត់បង់ជីវិតនៅខែ10/2011ក្រោយពីការខិតខំជំនះប្រយុទ្ធជាមួយជំងឺមហារីកលំពែងជាច្រើនឆ្នាំ៕
ដោយ៖ nanoប្រភព៖ zing