ខណៈដែល​ជនជាតិ​បារាំង “ភ័យខ្លាច” ត្រូវ​ធ្វើការ​ច្រើន ជនជាតិ​ចិន នៅតែ​ឧស្ស​ហ៍​រកប្រាក់ ដោយ​ប្រើប្រាស់​ពេល ៦០ម៉ោង/សប្ដាហ៍។ក្នុងពេលដែល​ប្រជាជន​បារាំង កំពុង​ព្រួយបារម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច​នឹងធ្វើ​ឱ្យ​រដ្ឋាភិបាល​បញ្ចប់​ច្បាប់​ហាម​មិនឱ្យ​លក់ដូរ​ក្នុង​ថ្ងៃអាទិត្យ ក៏ដូចជា​ការធ្វើការ ៣៥ម៉ោង/សប្ដាហ៍ ចំណែក​បណ្ដាជន​អន្ដ​ប្រវេ​ស​ចិន បែរជា​រកប្រាក់​ដោយ​ស្ងាត់ស្ងៀម​តាមរបៀប​ចាស់ ៖ ១១ម៉ោង/ថ្ងៃ និង ៦ថ្ងៃ/សប្ដាហ៍។

/

បារាំង​កំពុង​ជជែក​គ្នា ចិន​កំពុង​រកប្រាក់Zhang Chang ជា​ជន​ជាតិចិន ដែល​កំពុង​រកស៊ី​ដោយ​បើកហាង​កាហ្វេ ឈ្មោះ Le Marais នៅ​ក្រុង​បារី​ស បាន​សម្ដែង​នូវ​ការងឿងឆ្ងល់​ចំពោះ​ច្បាប់​របស់​បារាំង ដែល​កាត់បន្ថយ​ពេលធ្វើការ ៤ម៉ោង​ក្នុង ១សប្ដាហ៍ ធៀប​នឹង​ឆ្នាំ ១៩៩០ ៖ “ខ្ញុំ​គិតថា នៅពេល​អ្នកធ្វើការ អ្នក​នឹងមាន​ប្រាក់។ ហេតុអ្វី​ក៏​ធ្វើការ​ត្រឹមតែ ៣៥ម៉ោង?”ហាង​កាហ្វេ​របស់ Zhang Chang គ្រាន់តែ​ជា​ផ្នែក​មួយ​ដ៏​តូច ក្នុងចំណោម​ជនជាតិ​ចិន​នៅ Wenzhou ដែល​បានមក​រកស៊ី​នៅ​បារាំង។ អ្នក​ទាំងនេះ ធ្វើការ​យ៉ាង​ឃ្មាតខ្មី និង​ផ្ដោតទៅលើ​ប្រភេទ​មុខរបរ​ដែល​មិន​ស្ថិតក្រោម​ច្បាប់ ៣៥ម៉ោង/សប្ដាហ៍ និង​ច្បាប់​ហាម​រកស៊ី​ថ្ងៃអាទិត្យ។ការធ្វើការ​តាមរបៀប​ចិន គឺ​ផ្ទុយទៅនឹង​ស្ដង់ដា​តុល្យភាព​រវាង​ជីវិត និង​ការងារ​ដែល​បារាំង​បាន​យក​ជាសំខាន់​តាំងពីដើម​រៀប​មក ប៉ុន្ដែ​វា​បែរជា​សម​ស្រាប​ជាមួយនឹង​មនុស្ស​ដែល​យល់ថា វា​ដល់ពេល​នឹងត្រូវ​ប្ដូរផ្លាស់។នៅក្នុង​ការស្ទង់មតិថ្មីៗនេះ៧១% នៃ​ជនជាតិ​បារាំង ឆ្លើយថា ពួកគេ​ត្រៀមខ្លួន​នឹងធ្វើ​ការ​នៅ​ថ្ងៃអាទិត្យ ប្រសិន​ប្រាក់ខែ​ឡើង​ខ្ពស់។ ទន្ទឹមនឹងនេះ អ្នក​ការិយាល័យ និង​ម្ចាស់​ក្រុមហ៊ុន​បារាំង និយាយថា ជាក់ស្ដែង​ពួកគេ​នៅតែ​ធ្វើការ​ជាង ៣៥ម៉ោង/សប្ដាហ៍។យ៉ាងនេះ​ក្ដី រដ្ឋាភិបាល​បារាំង នៅតែ​មិន​ចង់ “ប៉ះពាល់” ដល់​បណ្ដា​សហជីព ដូច្នេះហើយ​មក​ដល់​ពេល​នេះ នៅតែ​ការពារ​ច្បាប់​ហាម​ការលក់ដូរ​នៅ​ថ្ងៃអាទិត្យ និង​របប​ធ្វើការ ៣៥​ម៉ោង​/​សប្ដាហ៍។ចិន​ធ្វើការ ៨០ម៉ោង/សប្ដាហ៍និយាយ​អំពី លោក Zhang និង​អ្នកស្រី Xiao ពួកគេ​គ្រាន់តែ​ជា​ជន​ជាតិចិន ២រូប ក្នុងចំណោម ១៥០,០០០ នាក់ មកពី Wenzhou ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​រកស៊ី​នៅ​បារាំង។ លោក Zhang បាន​មកដល់​បារាំង កាលពី​ឆ្នាំ ១៩៩៦ ប៉ុន្ដែ ដោយសារ​មិនមាន​លិខិត​ស្របច្បាប់ គាត់​ត្រូវធ្វើ​ការងារ​ក្រៅ​ក្របខ័ណ្ឌ រហូត​ទទួលបាន Green Card ។ នេះ​គឺជា​វិធី​ដែល​ជន​ជាតិចិន​ភាគច្រើន​ប្រើប្រាស់ នៅពេល​ចូលមក​បារាំង។នៅក្នុង​សៀវភៅ “ជនជាតិ​ចិន​នៅ​បារី​ស” អ្នកស្រាវជ្រាវ Richard Beraha បានសរសេរថា ៖ “ពួកគេ​មិន​ត្រូវការ​អ្វី​ពី​រដ្ឋាភិបាល ព្រោះ​ពួកគេ​ចេះ​រស់នៅ​លាក់ខ្លួន មិនចាំបាច់​មាន​ក្រដាស​ស្នាម ក៏ដូចជា​មិន​ព្រួយបារម្ភ​អំពី​ភាព​គ្មាន​ការងារ​ធ្វើ ដោយសារ​ពួកគេ​សុទ្ធតែ​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង” ។ជនជាតិ​ចិន​នៅ Wenzhou ដែលមាន​ចម្ងាយ ៥០០គីឡូម៉ែត្រ ពី​ក្រុង Shanghai គឺជា​មនុស្ស​ចូលចិត្ត​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង ដូច្នេះ​នៅពេល​មកដល់​បារាំង សមាជិក​ក្នុង​គ្រួសារ ប្រមូលប្រាក់ និង​កម្លាំង ដើម្បី​បើក​អាហា​រដ្ឋា​ន ភាគច្រើន​គឺ​ប្រភេទ take-away ដោយសារ​មុខ​របប​នេះ ត្រូវការ​ទុន​ប្រហែល ៦៧,៨០០ដុល្លារ​ប៉ុណ្ណោះ ហើយ​ពួកគេ ធ្វើជា​ថៅកែ​បណ្ដើរ ធ្វើជា​បុគ្គលិក​បណ្ដើរ។បារ​គឺជា​ចំណុចកណ្ដាល​នៃ​ជីវិត​រស់នៅ​របស់​បារាំង។ ពួកគេ​មកកាន់​ទីនេះ ដើម្បី​ទិញ​ភេសជ្ជៈ បារី ភ្នាល់សេះ ប៉ុន្ដែ​មុខរបរ​នេះ ត្រូវបាន​ថៅកែ​បារាំង​មិន​ចូលចិត្ត ព្រោះតែ​ត្រូវ​ពលកម្ម​ច្រើន ប៉ុន្ដែ​ប្រាក់ចំណេញ​តិច។ មូលហេតុ​នេះហើយ ធ្វើឱ្យ​បារ និង​អាហារ​ដ្ឋា​ន​ប្រមាណ​ជា ៦០% ត្រូវបាន​ជនជាតិ​អាស៊ី ភាគច្រើន​គឺ​ចិន ទិញ​យកមក​គ្រប់គ្រង។ ប្រការនេះ នាំឱ្យ​អ្នកស្រុក​បារាំង រិះគន់ ៖ “ពេលនេះ តំបន់​ជាច្រើន គេ​អាច​រកបាន​បន្លែ​ចិន ងាយស្រួល​ជាង​នំប៉័ង​បារាំង​ទៅទៀត” ហើយ​បានបង្ហាញ​ការមិន​ពេញចិត្ត នៅពេល​ហាង​ចិន​នានា លក់​អាហារ​បារាំង ដោយ​ឥរិយាបទ “ស្ទាក់ស្ទើរ។ទស្សនាវដ្ដី Le Point របស់​បារាំង បានចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ មាន​ចំណងជើង​ថា “ធ្វើ​វិធី​ចម្លែក​បែបណា ទើប​ពួកគេ​ធ្វើបាន​ដូច្នេះ?” ព្រមទាំង​បានបង្ហាញ​ចំណុច​សំខាន់ ៥ប្រការ ក្នុង​វិធី​រកស៊ី​របស់​ជនជាតិ​ចិន ៖ ១/ ធ្វើការ ៨០ម៉ោង/សប្ដាហ៍២/ ដេក​នៅក្នុង​ហាង៣/ មិនបាច់​អស់ថ្លៃ​ឈ្នូ​ល ព្រោះ​ជា​អ្នកផ្ទះ៤/ មិន​រួមវិភាគទាន​ទៅក្នុង​ប្រព័ន្ធ​នានា​របស់​រដ្ឋ៥/ មិន​បង់ពន្ធជ្រុង​ងងឹត​នៃ​ការ​ឧស្ស​ហ៍​ព្យាយាមរបាយការណ៍​ឆ្នាំ ២០០៥ របស់​អង្គការ​ពលកម្ម​អន្ដរជាតិ នៅ​ក្រុង Geneva បានឱ្យដឹងថា ភោជ​នីយ​ដ្ឋាន រោងចក្រ​របស់​ចិន មានការ​រំលោភ​សិទ្ធិពល​កម្ម​នៃ​ជន​ជាតិចិន​ដូចគ្នា។ មូលហេតុ​ដែលនាំឱ្យ​ជនជាតិ​ចិន ជាច្រើន​ត្រូវ​ស្ថិតក្នុង​ស្ថានភាព​ត្រូវ​ជនជាតិ​ចិន​ដូចគ្នា​រំលោភសិទ្ធិ គឺ​ដោយសារ​ពួកគេ​ទាល់ច្រក។

 

អត្ថ​បទ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ៖

យក​ជីវិត​ទៅ​ប្ដូរ​នឹង​ប្រា​ក់ជាង ៥ដុល្លារ ក្នុង​មួយថ្ងៃ នៅ​មាត់​ភ្នំភ្លើង

មហាសេដ្ឋីនីទី២១របស់ចិន ៖ បញ្ហាគឺ​ជា​ឱកាស​ល្អ

មហាសេដ្ឋី Bill Gates លាងចាន រាល់យប់

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ CB/BI