បន្ទាប់ពីចាប់ដៃ សហការជាមួយគ្នា អស់រយៈពេល ១៣ រដូវកាលរួចមក Manchester United និងក្រុមហ៊ុន ផ្គត់ផ្គង់សំភារះកីឡា Nike បានដាច់ខ្សែចំណង មុខជំនួញហើយដោយសារតែមិន យល់ព្រមនិង តំលៃថ្មីដែល Manchester United ចង់បាន ។
តែមិនអីទេ Manchester United មានផែនការ ទី ២ របស់ខ្លួនរួចទៅហើយ ដោយថ្មីៗនេះបានចុះ កុងត្រាថ្មី ជាមួយនិង Adidas រួចទៅហើយ ។ បើតាមប្រភព ព័ត៌មានបានអោយដឹងថា Adidas បានចុះកុងត្រា ជាមួយនិង Manchester United ក្នុងតំលៃ ៧៥០ លានផោន ដើម្បីក្លាយជាអ្នក ផ្គត់ផ្គង់និងផលិត សំលៀកបំពាក់អោយ Manchester United ។ កុងត្រានេះ ត្រូវបានគេដឹងថា នឹងមានសុពលភាពជាង ១០ ឆ្នាំហើយនិង បន្តទៅ ៣ បន្ថែមទៀត ។
វាពិតជា គួរអោយភ្ញាក់ផ្អើលណាស់ ដែលក្រុមហ៊ុន Adidas ហ៊ានបោះទុនធំបែបនេះ បើទោះបី ជារដូវកាលមុនក្រុមនេះ លេងមិនបានល្អក៏ដោយ តែជាមួយនិង Louis Van Gaal ធ្វើអោយក្រុម ហ៊ុន Adidas មានទំនុកចិត្តជាខ្លាំង ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ dailymail