ព័ត៌មានកីឡា៖ អតីតថ្នាក់ដឹកនាំដ៏ល្បីប្រចាំក្លឹប Man United គឺលោក Sir Alex Ferguson បានរំឭករឿងចាស់ បន្ដិចទៅកាន់ ពេលវេលាកាលគ្រាដែល លោក សម្រេចចិត្ដចាកចេញ នឹងបន្សល់សេចក្ដីនឹករលឹក ជាខ្លាំងដោយមិនអាចបំភ្លេចបាន។ Sir Alex Ferguson បានបង្ហាញពីអារម្មណ៍ពិតប្រាកដ ចំពោះអនាគត របស់ក្លឹប ហើយគាត់ក៏តែងតែ សម្លឹងរកមើល អ្នកដែលមានសមត្ថភាព ផងដែរដើម្បីចូលមកកាន់តំណែងនេះ ប៉ុន្ដែគួរឲ្យស្ដាយ មនុស្សពិតប្រាកដដែលគាត់គិតថា មានសមត្ថភាពអាចដឹងនាំបន្ដគាត់បាន បែជាគ្មានឱកាស ទៅវិញ។
លោក Sir Alex Ferguson បានអះអាងថា មានតែមនុស្សម្នាក់ដែល អាចមានសមត្ថភាព បន្ដតំណែងពីគាត់ គឺលោក Pep Guardiola ដែលជាគ្រូបង្វឹកប្រចាំនៅ ក្លឹប Bayern Munich បច្ចុប្បន្ន។ គាត់បានជួបផ្ទាល់ជាមួយ Pep Guardiola ម្ដងនារយៈពេលដ៏ខ្លី នៅក្នុងទីក្រុង New York កាលពីឆ្នាំ ២០១២ ហើយក្រោយមក ៤ខែបន្ទាប់ ក្លឹប Bayern Munich ក៏បានប្រកាសតែងតាំង Guardiola ចូលកានតំណែងបន្ដពី លោក Jupp Heynckes ទើបបង្ខំចិត្ដឲ្យ Man United សម្រេចចិត្ដជ្រើសរើសរកអ្នកថ្មី ខណៈពេលនេាះ លោក Jose Mourinho ក៏បានលេចឮដំណឹងថា គ្រោងនឹងចូលទៅកាន់ Chelsea វិញ ហើយនៅសល់មានតែ Louis van Gaal និង Jurgen Klopp ដែលមិនបាននឹកឃើញដល់។ នៅខែធ្នូ ឆ្នាំ ២០១២ គាត់បានសម្រេចចិត្ដចាកចេញពី Man Uited ហើយក៏សម្រេច ឧទ្ទេសនាមចំពោះ David Moyes ជាអ្នកចូលបន្ដ។ ប៉ុន្ដែទន្ទឹមនឹងការណែរនាំនេះ គាត់ក៏បានគិតដែរថា វានឹងពិបាកចំពោះ Moyes ក្នុងការដឹកនាំ នេះ តែមិនជាថ្វីនោះទេ ប្រសិនជា គេស្ដាប់តាម Mick Phelan ដែលជាអតីត ជំនួយការរបស់គាត់។ មកទល់ពេលនេះ គ្រប់យ៉ាងហួសពេលអស់ហើយ ហើយ David Moyes ក៏អាចកាន់តែណែងបាន ត្រឹមតែ មួយរដូចកាលតែប៉ុណ្ណោះ។
គូរបញ្ជាក់ផងដែរថា មូលហេតុដែលលោក Sir Alex Ferguson ចាកចេញពីក្លឹប Man United ពេលនោះ គឺគាត់ត្រូវវិលត្រលប់ទៅមើលថែប្រពន្ធរបស់គាត់ ដែលពីព្រោះប្អូនថ្លៃស្រីរបស់គាត់ បានស្លាប់ចោលប្រពន្ធគាត់បាត់ហើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ manchestereveningnews