ព័ត៌មានកីឡា៖ ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡាដ៏ធំប្រចាំនៅប្រទេសអាល្លឺម៉ង់ឈ្មោះថា Adidas បានជម្រុញឲ្យកីឡាករ Messi និង អតីតគ្រូបង្វឹកក្លឹប Barcelona គឺលោក Pep Guardiola ផ្ទេរទៅកាន់ក្លឹប Man United នារដូវកាលថ្មីនេះ ដោយក្រុមហ៊ុនមានបំណងជួយជ្រោមជ្រែងពីក្រោយ ដើម្បីសម្រេចទីផ្សារទំនាក់ទំនង។
ក្រុមហ៊ុន Adidas ត្រូវបានគេហទំព័រប្រចាំនៅអេស្ប៉ាញបានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងចំណាយលុយផ្ទាល់ខ្លួន ដើម្បីចូលរួមជួយក្លឹប Man United ឲ្យសម្រេចបានទីផ្សារកីឡាករ Messi និង អាចទាញយកគ្រូបង្វឹកម្នាក់ទៀតដ៏ឆ្នើម។ ប្រភពដដែលបានបន្ដទៀតថា ក្រុមហ៊ុន Adidas គឺជាម្ចាស់ជំនួយរបស់អ្នកទាំងពីរ ហើយក៏ចង់ឲ្យពួកគេទាំងពីរផ្ទេរទៅកាន់ទឹកដីអង់គ្លេសផងដែរ។
កាលពីពេលថ្មីៗនេះ លោក Pep Guardiola ទើបតែចេញសារខ្លីទាក់ទងនឹងការសម្រេចចិត្ដ ទៅគ្រប់គ្រងនៅ អង់គ្លេស ដោយលោកថា អាចនឹងត្រូវរង់ចាំពីរឆ្នាំទៀត ឬមួយក៏យ៉ាងណា ប៉ុន្ដែនៅពេលនេះ ក្ដីរំពឹងទុករបស់ម្ចាស់ជំនួយ ចង់ឲ្យអ្នកទាំងពីរផ្ទេរជើងមកអង់គ្លេស។
ដោយយោងតាមការអះអាងរបស់គេហទំព័រ onemk បានចុះផ្សាយឲ្យដឹងថា ថ្វីត្បិតតែ Messi ក្នុងសប្ដាហ៍នេះទើបតែទួលបានពានរង្វាន់បាល់មាស ជើងឯកពិភពលោក និងស្របពេល Guardiola ចង់មកគ្រប់គ្រងនៅអង់គ្លេសទៀតនោះ បើយោងតាមទំនាក់ទំនងអ្នកទាំងពីជាមួយក្រុមហ៊ុន អាចទំនងធ្វើឲ្យពួកគេគិតឡើងជាថ្មី ហើយយល់ព្រមតាមក្ដីរំពឹងទុករបស់ក្រុមហ៊ុន ដែលចង់ឲ្យលេងនិងគ្រប់គ្រងនៅអង់គ្លេស។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onemk