យោងតាមប្រភពព័ត៌មានពីគេហទំព័រ Android Authority បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន របស់នរវេសមួយ មានឈ្មោះថា One2Touch បានធ្វើការបង្ហាញណែនាំផលិតផល SlimType ជាសំបក ការពារផង និងជាក្តារចុចឆ្លាតវៃផងដែរ សម្រាប់ប្រើជាមួយ Galaxy S6 និង S6 edge។

/

ព័ត៌មានពីរោងចក្រផលិតបានឲ្យដឹងថា ក្តារចុចនេះប្រើប្រាស់ NFC ដើម្បីធ្វើការភ្ជាប់ជាមួយនឹង ស្មាតហ្វូន។ ជាពិសេសគឺវាមិនត្រូវការថ្មនោះទេ ប៉ុន្តែក្រៅពី NFC អ្នកប្រើប្រាស់ត្រូវដំឡើងនូវ App មួយពី One2Touch ចូលនៅក្នុងស្មាតហ្វូន ទើបអាចប្រើប្រាស់វាបាន។

ចំនុចដែលពិសេស គឺក្តារចុចនេះជាផ្នែកសម្រាប់បិទការពារផ្ទៃខាងមុខស្មាតហ្វូន ដែលធ្វើឡើងពី សារធាតុកាំម្ញី។ ជាក់ស្តែង ដោយសារតែវាមិនផ្នែកណាមួយ សម្រាប់ដាក់ទប់បញ្ឈរ ដូច្នេះអ្នកអាចប្រើ វាបានតែក្នុងលក្ខខណ្ឌស្ថានភាពដាក់ស្មាតហ្វូនផ្តេក (ឬត្រូវយកអ្វីមួយមកដាក់ទប់ស្មាតហ្វូន បញ្ឈរ ឡើង) ប៉ុណ្ណោះ។

/

បច្ចុប្បន្ន SlimType នៅមិនទាន់ឃើញបង្ហាញខ្លួន នៅតាមបណ្តាហាងនានានៅឡើយទេ ប៉ុន្តែរោងចក្រ ផលិត បានអនុញ្ញាតដាក់ឲ្យបញ្ជាទិញទំនិញ នៅលើគេហទំព័ររបស់ក្រុមហ៊ុន ជាមួយតម្លៃលក់ ៣៩ ដុល្លារ នៅក្នុងពេល វេលាកំណត់មួយ ដែលមានបីពណ៌ផ្សេងគ្នា៕

- អានអត្ថបទ៖ Apple កំពុងធ្វើពិសោធ គំរូ iPhone ថ្មី ចំនួនបីម៉ូដែល ដែលមានការរចនាម៉ូត ផ្សេងៗគ្នា- អានអត្ថបទ៖ លេចចេញរូបភាពស្មាតហ្វូន Xperia ប្លែក ពណ៌មាសក្រហម យ៉ាងស្រស់ស្អាត អាចជា C6 Ultra?

 

ប្រែសម្រួល៖ មង្គល ប្រភព៖ Android Authority, VR