
ត្រីអេឡិចត្រួនិច គឺជាបច្ចេកទេសមួយថ្មីប្លែក ដែលបង្កើតឡើងដោយសហគមអឺរ៉ុប។ ត្រីអេឡិចត្រួនិចនេះ មានមុខងារសំអាតភាពកខ្វក់ក្នុងទឹក វាអាចដំណើរការបានល្អនៅក្នុងទឹករាក់។ ត្រីអេឡិចត្រូនិចពណ៌លឿងនេះមានប្រវែង១,៥ម៉ែត្រហើយថ្មរបស់វាអាចដំណើរការបានរយៈពេល៨ម៉ោង។ អ្នកវិទ្យាសាស្រ្តបានបំពាក់នូវកម្មវិធីមួយ ដែលអាចឲ្យវាដំណើរការក្នុងទឹកក្នុងរយះចំងាយមួយគីឡូម៉ែត្របួនជ្រុង ក្នុងជំរៅទឹក៣០ម៉ែត្រ ហើយអាចប្រមូលពត៌មានប្រាប់ទៅគ្នាវា និង ផ្តល់ពត៌មានទៅឲ្យអ្នកស្រាវជ្រាវវិញបានយ៉ាងស្រួល។

ដោយៈ វណ្ណៈប្រភពៈ news.sky