Apple នឹងធ្វើការចែកចាយជាផ្លូវការ ប្រព័ន្ធប្រតិបត្តិការ iOS 7 នៅរដូវស្លឹកជ្រុះ ចុងឆ្នាំនេះដល់បណ្តាឧបករណ៍ Mobile របស់ក្រុមហ៊ុន។ ស្ទើរតែទាំងអស់ឧបករណ៍ដែល Apple បានដាក់លក់នៅលើទីផ្សារ សុទ្ធតែអាចធ្វើការអាប់ឌេត (Update) ឡើង Version ថ្មីទើបបង្ហាញខ្លួននេះ ដែលក្នុងនោះរួមមានៈ iPhone 4, 4S និង 5, iPad ជំនាន់ទី 2,3 និង 4 ក៏ដូចជា iPad Mini និង iPod Touch 5។
ប៉ុន្តែ មិនមែនឧបករណ៍នេះ សុទ្ធតែអាចសាកល្បងប្រើបានគ្រប់ Features ថ្មីៗទាំងអស់ដែលមាន នៅលើ iOS 7 នោះទេ។ ជាក់ស្តែង Apple បានកំណត់ព្រំដែន និងអនុញ្ញាតឲ្យតែ iPhone 5 និង iPod Touch ជំនាន់ទី 5 ប៉ុណ្ណោះ ទើបអាចសាកល្បងបានគ្រប់ Features ថ្មីៗនៅលើ iOS 7 បាន។

បើតាមការស្រាយបញ្ជាក់របស់ Apple បានឲ្យដឹងថា មានបណ្តា Features ខ្លះរបស់ក្រុមហ៊ុន វាពាក់ព័ន្ធ ទៅនឹង Hardware ដែលធ្វើឲ្យវាមិនអាច Support ជាមួយឧបករណ៍មួយចំនួន។ មានមតិមួយចំនួនបាន ដឹងថា ដើម្បីបង្កើតបាននូវភាពសក្តិសម ល្អពេញចិត្ត ដល់បណ្តាម៉ូដែលថ្មីៗ Apple បានកំណត់ព្រំដែននៃ Features របស់ iOS 7 ដល់បណ្តាម៉ូដែលចាស់ៗរបស់ខ្លួន។
តារាងប្រៀបធៀប បណ្តា Features ដែលមាន និងមិនមាន នៅលើ iOS 7 របស់បណ្តាឧបករណ៍:

ដោយ៖ សិលាប្រភព៖ VE