លោក Neil Armstrong អ្នកអវកាសរបស់អាមេរិក ដែលជាអ្នកបានឡើងដល់ឋានព្រះច័ន្ទមុនគេ

កាលពីថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៦៩ បានទទួលមរណភាពកាលពីថ្ងៃទី ២៥សីហាកន្លងទៅ ក្នុងវ័យ ៨២ឆ្នាំ។

យោងតាមការប្រកាសរបស់គ្រួសារ លោក Neil Armstrong បានបាត់បង់ជីវិតដោយសារផលប៉ះពាល់ពីការវះកាត់បេះដូង កាលពីដើមខែនេះ។ គ្រួសាររបស់លោក មិនបានអោយដឹងពីទីតាំងដែលគាត់បានទទួលមរណភាពនោះទេ។

/

លោក Neil Armstrong រស់នៅក្នុងជាយក្រុង Cincinnati សហរដ្ឋអាមេរិក។ លោកធ្លាប់ជាមេបញ្ជាការរបស់យានអវកាស Apollo 11​ ដែលបានចុះចត់លើឋានព្រះច័ន្ទ កាលពីថ្ងៃទី ២០កក្កដា ឆ្នាំ ១៩៦៩។ ការឡើងទៅកាន់ឋានព្រះច័ន្ទ គឺជាជំហានដ៏អស្ចារ្យមួយរបស់មនុស្សលោក។

គួររំលឹកថា លោក Neil Armstrong កើតនៅថ្ងៃទី ៥សីហា ឆ្នាំ ១៩៣០ និងបានធំឡើងនៅក្នុងរដ្ឋOhio ។ Neil Armstrong បានចាប់ផ្ដើមការហោះហើរតាមយន្ដហោះ ជាមួយឪពុករបស់ខ្លួន តាំងតែ ពីអាយុទើបបាន ៦ឆ្នាំ នេះក៏ជាចំណុចចាប់ផ្ដើមក្នុងការត្រៀមខ្លួនមួយសម្រាប់ការហោះហើរទៅកាន់ឋានព្រះច័ន្ទដែលលោកមិនធ្លាប់បានគិត៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ zing