យប់មិញការប្រកួតវគ្គផ្តាច់ព្រ័ត្រ Confederation Cup 2013 វគ្គផ្តាច់ព្រ័ត្ររវាងក្រុមជំរើសជាតិBrazil និង Spain ធ្វើឡើងនៅកីឡាដ្ឋានដ៏ស្អាតប្រណិតរបស់ប្រស៊ីល គឺកីឡាដ្ឋានបាល់ទាត់MARACANA ។
ការប្រកួតចាប់ផ្តើមនៅតង់ទី ១ ដែលបើកឆាកមិនទាន់ស្រួលបួលផង កីឡាកររបស់ប្រស៊ីលFred ស៊ុតបានមួយគ្រាប់មុន នៅនាទីទី ២ ។ ការប្រកួតក៏ចាប់ផ្តើមជាបន្ត ដោយក្រុមប្រស៊ីលនៅតែបន្តការវាយលុក រហូតដល់ចុងតង់ទី ១ នាទីទី ៤៤ កីឡាករវ័យក្មេង Neymar ស៊ុតបានមួយគ្រាប់ទៀត ជួយអោយក្រុមប្រស៊ីល នាំមុខមុនក្នុងតង់ទីមួយក្នុងលទ្ធផល ២ ទល់ ០ ។
គ្រាន់តែចូលមកដល់តង់ទី ២ ភ្លាមក្រុមប្រស៊ីល មិនបង្អង់យូរស៊ុតបានមួយគ្រាប់ទៀត ដោយFred ដដែលនាំមុខ ៣ ទល់ ០ ។ ទោះជាយ៉ាងនេះក្តី ក្រុមអេស្ប៉ាញ នៅមិនទាន់បាក់ទឹកចិត្តនៅឡើយទេ ហើយបានព្យាយាមសំរុកទៅលើ ក្រុមប្រស៊ីលខ្លាំងណាស់ដែរ តែទៅមិនរួចបានត្រឹមតែរង់ចាំភាពបរាជ័យ ។ លទ្ធផលចុងក្រោយគឺ ក្រុមជំរើសជាតិប្រស៊ីល ឈ្នះក្រុមអេស្ប៉ាញយ៉ាងងាយក្នុងលទ្ធផល ៣ ទល់ ០ ការពារតំណែងជើងឯក Confederation Cup បានដដែល ៕

ដោយ ៖ កុសលប្រភព ៖ k14