ក្នុង​ព្រឹត្តិការណ៍​បញ្ចេញ​ម៉ូដ​សម្លៀកបំពាក់ New York Fashion Week ២០១៣ សម្រាប់​រដូវ​ផ្កា​រីក និង​រដូវក្ដៅ ២០១៤ គេ​ក៏​បានឃើញ​កំពូល​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ច្នៃ​ម៉ូដ ដ៏​ល្បីឈ្មោះ បាន​នាំយក​កម្រង​ម៉​ដែល​សម្លៀកបំពាក់​របស់​ខ្លួន​មក​ចូលរួម នោះ​គឺ Victoria Beckham ។

/Victoria Beckham និង​គ្រួសារ ចូល​រួម​ព្រឹត្តិ​ការណ៍ New York Fashion Week២០១៣

ស្រប​ពេលដែល​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៃ​កីឡា Tennis US Open 2013 កំពុងដំណើរការ Victoria Beckham ក៏បាន​បញ្ចេញ​កម្រង​ម៉ូ​ដែល​សម្លៀកបំពាក់​ជា​ស្នាដៃ​របស់ខ្លួន ដែល​យក​លំនាំ​តាម​កីឡា​នេះ ដូចជា miniskirt និង jacket ដ៏​ស្រស់ស្អាត នៅក្នុង​ព្រឹត្តិការណ៍ New York Fashion Week សម្រាប់​រដូវ​ផ្កា​រីក និង​រដូវក្ដៅ ឆ្នាំ ២០១៤ ។ពណ៌​ដែលជា​គោល​ចម្បង​របស់​កម្រង​សម្លៀកបំពាក់ Victoria Beckham រដូវ​ផ្កា​រីក និង​រដូវក្ដៅ ២០១៤ ដែល​ត្រូវ​បានបង្ហាញ​នៅ​ចំពោះមុខ​ទស្សនិកជន ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ New York Fashion Week លើក​នេះ​គឺ ពណ៌​ខ្មៅ ពណ៌.ស ពណ៌​ប្រផេះ រួម​នឹង​ពណ៌ផ្សេងៗទៀត ដូចជា​ពណ៌​ស៊ី​ជំ​ពូ fuchsia និង​ពណ៌​ប្រផេះ​ងងឹត។ ចំណុច​លេចធ្លោ​របស់​ក​ម្រ​ង​ម៉ូ​ដែល​ទាំងនេះ គឺ​រចនា​កាត់ ត ពណ៌ និង​ខ្សែ​សំណាញ់​នៅលើ​អាវ​ដូច​ទៅនឹង​ឈើ​លេង Tennis ។ ក្រៅពីនេះ អ្នក​រចនា​ម៉ូដ Victoria Beckham ក៏​នាំមក​នូវ​ម៉ូដ​សម្លៀកបំពាក់ ដែល​ត្រូវបាន​គេ​ចូលចិត្ត​បំផុត​នៃ​រដូវ​កាល​នេះ នោះ​គឺ​ខោ​រ៉ូ​ប​ដ៏​ទន់ភ្លន់ និង​បង្ហាញ​នូវ​ភាព​វ័យក្មេង និង​ស៊ី​វិ​ល័យ​បំផុត។

សូម​ទស្សនា​រូប​ភាព​ ដូច​ខាង​ក្រោម ៖

/

/

/

/

/

/

/

/

/

/

ដោយ ៖ តារាប្រភព ៖ Yahoo