ស្របពេលដែលឆ្នាំ ២០១៤ បានកំពុងធ្វើដំណើរ អស់រយៈពេល កន្លះឆ្នាំហើយនោះ ការប្រលង បវរកញ្ញាឆ្នាំ ២០១៤ ប្រចាំប្រទេស នីមួយៗក៏បានចាប់ផ្តើម និងបញ្ចប់ខ្លះៗផងដែរ ជាក់ស្តែងនៅ កូរ៉េ ខាងត្បូងទើបតែបញ្ចប់ ថ្មីៗនេះទេ ។
ការប្រលងវគ្គ ផ្តាច់ព្រ័ត្រ បវរកញ្ញាកូរ៉េ ២០១៤ មានបេក្ខនារី រហូតដល់ទៅ ៥០ នាក់ឯណោះរីឯ ចំណាត់ថ្នាក់លេខ ១ ដែលត្រូវគ្រងតំណែងម្កុដសម្រស់នោះ មានតែម្នាក់ប៉ុណ្ណោះ ។ ម្កុដនោះក៏ ធ្លាក់ទៅលើ បេក្ខនារី ដែលជានិស្សិតស្រី មកពីសកលវិទ្យាល័យ Ewha ប្រទេសកូរ៉េ មានឈ្មោះ ថា Kim Seo Yeon ។ នាងកើតនៅក្នុងឆ្នាំ ១៩៩២ ដែលនាងមានកំពស់ ១៧២,៨ សម និងទំងន់ ៥២,៤ គក ។
Kim Seo Yeon នឹងត្រូវតំណាងប្រទេស កូរ៉េ ខាងត្បូងទៅចូលរួម ការប្រកួត បវរកញ្ញាពិភពលោក ឆ្នាំ ២០១៤ នៅខែ ធ្នូខាងមុខនេះនៅ ប្រទេសអង់គ្លេស ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop,koreaherald