Beyonce នាំមុខគេ ដោយរកបាន ១១៥លានដុល្លារ ចំណែក Taylor Swift ឈរលំដាប់ទី ២ ជាមួយនឹងប្រាក់ចំណូល ៦៤លានដុល្លារ រាប់ចាប់ពីខែ មិថុនា ឆ្នាំ ២០១៣ ដល់ មិថុនា ឆ្នាំ ២០១៤។

/

ថ្មីៗនេះ ទស្សនាវដ្ដី Forbes បានប្រកាសចេញនូវបញ្ជីឈ្មោះតារាចម្រៀងដែលរកបានប្រាក់ច្រើនជាងគេបំផុត ក្នុងឆ្នាំ ២០១៤។ របាយការណ៍នេះ គឺយោងទៅលើទិន្នន័យពីទស្សនាវដ្ដី Pollstar សមាគមន៍ឧស្សាហកម្មតន្រ្ដីអាមេរិក ។ល។

/

Beyonce នាំមុខគេ ដោយរកបាន ១១៥លានដុល្លារ

/

Taylor Swift រកបាន ៦៤លានដុល្លារ ដោយបានមកពីការសម្ដែងតាមកម្មវិធីប្រគំតន្ដ្រីថាសចម្រៀងនិងការផ្សាយពាណិជ្ជកម្មឱ្យ Diet Coke, Keds និង CoverGirl ។

/

Pink រកបាន ៥២លានដុល្លារអាមេរិក

/

Rihanna ជាប់លេខ ៤ ដោយរកបាន ៤៨លានដុល្លារ

/

ចំណែក Katy Perry មានប្រាក់ចំណូល ៤០លានដុល្លារអាមេរិក ឈរលំដាប់ទី ៥

/

Jennifer Lopez រកបាន ៣៧លានដុល្លារ។ ការសម្ដែងនៅ World Cup 2014 ក៏រួមចំណែកជួយឱ្យនាងរកបានប្រាក់ច្រើនផងដែរ។

/

Miley Cyrus ជាប់ចំណាត់ថ្នាក់ទី ៧ ដោយរកបាន ៣៦លានដុល្លារ

/

Celine Dion មានចំណាត់ថ្នាក់ស្មើនឹង Miley Cyrus

/

Lady Gaga រកបាន ៣៣លានដុល្លារអាមេរិក។ ឆ្នាំ ២០១១ នាងធ្លាប់រកបាន ៩០លានដុល្លារ។

/

Britney Spears ឈរលំដាប់ទី ១០ ដោយមានប្រាក់ចំណូល ២០លានដុល្លារអាមេរិក។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes