កូរ៉េ ៖ យោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា មានអ្នកល្បីឈ្មោះជាច្រើន និងអ្នកមានមួយចំនួន ត្រូវបានគេដឹងថា ពួកគាត់ចូលរួមជួលនៅដាច់ដោយឡែកពីក្រុមគ្រួសារ ហើយបើនិយាយអំពីតម្លៃនៃផ្ទះដ៏ប្រណិតដែលពួកគេរស់នៅវិញ គឺមានតម្លៃដល់ទៅក្បែរ ១០០០ ដុល្លារ ឬអាចលើសពីនេះទៀតផងក្នុងមួយខែៗ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាតម្លៃផ្ទះ និងទីតាំងជួលផ្ទះបានតម្លៃខ្ពស់ នៅក្នុងទីក្រុងសេអ៊ូលទាំងអស់គ្នា ។ 

១. ផ្ទះនៅផ្តុំ Gangnam Yeoksam ហើយតម្លៃជួលក្នុងមួយខែគឺ ៩៧០ ដុុល្លារ បើនិយាយអំពីទំហំវិញគឺតូចបំផុត ព្រោះគេធ្វើឡើងសម្រាប់ជួលជាលក្ខណៈផ្ទាល់ខ្លួនបំផុត ។ 

/

/

២. ផ្ទះនៅផ្តុំ Yongsan, Itaewon តម្លៃជួលក្នុងមួយខែគឺ ៩៧០ ដុុល្លារ ហើយមានបន្ទប់គេងមួយ បន្ទប់ទឹកមួយ និងអាចនិយាយបានថា ជាផ្ទះតូចតែមានលក្ខណៈកក់ក្តៅ ។ 

/

/

៣. ផ្ទះនៅផ្តុំ Gongdeok តម្លៃជួលក្នុងមួយខែៗដល់ទៅ​ ១០៥០ ដុល្លារ មានបន្ទប់គេងមួយ បន្ទប់ទឹកមួយ និងជាលក្ខណៈផ្ទះល្វែងដែលមានច្រើនជាន់ ។ 

/

/

៤. ផ្ទះនៅផ្តុំ Gangnam តម្លៃជួលក្នុងមួយខែគឺ ៩៧០ ដុុល្លារ ។ ទោះជាបន្ទប់តូច ប៉ុន្តែមានលក្ខណៈប្រណិត និងគួរឲ្យចង់រស់នៅបំផុត ។

/ 

/

៥. ផ្ទះនៅផ្តុំសាកលវិទ្យាល័យ Hongik តម្លៃជួលក្នុងមួយខែៗដល់ទៅ​ ១០៥០ ដុល្លារ ។ ជាផ្ទះដែលមានស្តង់ដារនៃការសាងសង់ខ្ពស់បំផុត ប៉ុន្តែមានទំហំតូចណាស់ ប្រសិនបើប្រៀបធៀបជាមួយនឹងផ្ទះនៅក្នុងទីក្រុងសេអ៊ូល ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo