“iPhone”, បើនិយាយដល់ឈ្មោះស្មាតហ្វូនមួយនេះ ច្បាស់ណាស់ថា មនុស្សភាគច្រើនសុទ្ធតែបានស្គាល់វាហើយ​ថា វាជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលកំពុងតែមានការពេញនិយមប្រើប្រាស់ជាច្រើន ពីអ្នកនិយមប្រើប្រាស់ស្មាតហ្វូន ហើយអ្វីដែល មាននៅលើ iPhone អ្នកប្រើប្រាស់វា ប្រាកដជាបានដឹងច្រើនហើយ។ ប៉ុន្តែប្រហែលជានៅមានការពិតមួយចំនួនស្តីពី iPhone ដែលអ្នកអាចមិនទាន់បានដឹងអំពីវា។ តើវាជាអ្វីខ្លះទៅ? តាមដានខាងក្រោមទាំងអស់គ្នា៖

១. iPhone របស់ Apple មិនមែនជា iPhone ដំបូងគេឡើយ

/

មិនយូរប៉ុន្មាន បន្ទាប់ពីពេល iPhone របស់ Apple បានបង្ហាញខ្លួន ក្រុមហ៊ុន Cisco បានធ្វើការប្តឹងApple ព្រោះរំលោភសិទ្ធិប្រើប្រាស់ឈ្មោះ Brand ពេលដែលបានដាក់ឈ្មោះដល់ស្មាតហ្វូនរបស់គេថា iPhone។ ពេលនោះ iPhone គឺជាឈ្មោះ Brand របស់ Cisco ហើយវាគឺជាឧបករណ៍ VoIPមួយ សំរាប់អនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សេវាកម្ម Skype ដោយមិនចាំបាច់មានកុំព្យូទ័រ។ iPhoneរបស់ Cisco ត្រូវបានបង្ហាញណែនាំមុន ២២ ថ្ងៃ ទើប Apple ធ្វើការបង្ហាញខ្លួន iPhone របស់ខ្លួន។

២. រាល់បណ្តាពាណិជ្ជកម្ម ពេលវេលានៅលើ iPhone តែងតែម៉ោង 9:42 ព្រឹក

/

លោក Steve Forstall (អតីតនាយកប្រតិបត្តិ) របស់ Apple ធ្លាប់បានចែករំលែកឲ្យដឹងថា ពេលវេលានៅលើ iPhone តែងតែជាម៉ោង 9:42 ព្រឹក ព្រោះថានោះគឺជាពេលវេលាដែល Apple បង្ហាញណែនាំផលិតផល។

៣. រូបភាពរបស់អ្នកចម្រៀង Bono ត្រូវបានព្រីននៅក្នុង iPhone

/

ដើម្បីមើលឃើញរូបភាពនេះ អ្នកប្រើប្រាស់ត្រូវបើក Application Music នៅលើ iPhone ហើយអូសរហូតដល់ icon Artists នៅផ្នែកខាងក្រោមនៃអេក្រង់។ icon Artists ត្រូវបាន Apple រចនាម៉ូតយកតាមរូបភាពរបស់អ្នកចម្រៀង Bono មេក្រុមរបស់ក្រុម rock U2។

៤. Steve Jobs បានប្រើ iPhone ដើម្បីហៅទៅទូរស័ព្ទ លេងសើចជាមួយហាងកាហ្វេ

/

ពេលបង្ហាញណែនាំ iPhone ដំបូងគេនៅឆ្នាំ ២០០៧ លោក Steve Jobs ដែលពេលនោះ លោកគឺជាអគ្គនាយករបស់ Apple បានប្រើប្រាស់ឧបករណ៍នេះ ដើម្បីហៅទូរស័ព្ទលេងសើចជាមួយ ហាងកាហ្វេStarbucks នៅក្បែរនោះ។ គាត់បានក្លែងធ្វើជាកុម្មង់ទិញកាហ្វេទឹកគោចំនួន ៤.០០០ (បួនពាន់) កែវ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ zing