គំរូ iPhone សំបកជ័ររបស់ Apple បានមានបរិមាណលក់ចេញ គួរឲ្យអស់សង្ឃឹមមួយ បើប្រៀបនឹងការរំពឹងទុក កាលពីដំបូង។ កត្តានេះធ្វើឲ្យ Apple ត្រូវកែប្រែបរិមាណផលិត នៅតាមបណ្តារោងចក្រ ឯប្រទេសចិន សារជាថ្មី។
បើយោងតាមប្រភពមួយពីប្រទេសចិន បរិមាណផលិតក្នុងមួយថ្ងៃៗនៃ iPhone 5C ត្រូវបានបន្ថយនៅត្រឹមតែ ៥០% ប៉ុណ្ណោះ។ តាំងពីអាចផលិតចេញចំនួន ៣០ ម៉ឺនគ្រឿង ក្នុងមួយថ្ងៃ ចរន្តផលិតនៅតាមបណ្តារោងចក្រទាំងនោះ ត្រូវបានបន្ថយផលិតត្រឹមតែ ១៥ ម៉ឺនគ្រឿង/ថ្ងៃ វិញ។
មូលហេតុដែលបណ្តាលឲ្យមានការកែប្រែនេះ ត្រូវបានឲ្យដឹងថា មកពី iPhone 5C លក់មិនសូវដាច់(លក់ អេរ) ហើយនិងមិនត្រូវបានអតិថិជន ស្រលាញ់ចូលចិត្តដូចការប៉ាន់ស្មានឡើយ។ កាលពីខែមករា ដើមឆ្នាំនេះ ក៏មានរបាយការណ៍មួយចំនួន បានឲ្យដឹងថា iPhone 5 ត្រូវបាន Apple បន្ថយផលិតពាក់កណ្តាល ដោយហេតុផល តម្រូវការទិញមានការថយចុះ។ ជាក់ស្តែង iPhone 5 នៅតែមានការទាក់ទាញ ចាប់អារម្មណ៍ខ្លាំងជាងជ្រើន បើប្រៀបជាមួយ iPhone 5C។
ទន្ទឹមនឹងនោះ ការដែលប្រើប្រាស់ ការរចនាម៉ូតសំបកជ័រ និងមានច្រើនពណ៌ បានធ្វើឲ្យស្មាតហ្វូនមួយនេះ មិនមានលក្ខណៈប្រណិត (លេចធ្លោ) ដូចបណ្តាគំរូ iPhone ផ្សេងទៀតឡើយ ហើយមួយទៀត 5C ក៏ត្រូវបានទទួលរងនូវសំពាធ ប្រកួតប្រជែងយ៉ាងស្វិតស្វាញពី iPhone 5S ម៉ូដែលដែលមានការរចនាម៉ូតស្អាតលេចធ្លោជាងច្រើន ហើយមានតម្លៃថ្លៃជាងប្រហែល ១០០ ដុល្លារ(តំលៃនៅអាមេរិច) ប៉ុណ្ណោះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Forum: រវាង Galaxy S3 និង Galaxy Note 2 តើគួរទិញមួយណា?- Tablet ថ្មីរបស់ Samsung អាចប្រើបាន ប្រព័ន្ធប្រតិបត្តិការ ពីរ ក្នុងឧបករណ៍តែមួយ- រូបភាពកាសែត ដ៏ស្អាត របស់ Galaxy Note 3 mini
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលាប្រភព៖ Vexpress