នេះគឺជាត្រីមាសលើកទី ៤ ហើយដែលបរិមាណលក់ចេញស្មាតហ្វូន Windows Phone របស់ Nokia បានបន្តកើនឡើង និងលើកទី១ ហើយដែលក្រុមហ៊ុនលក់ចេញបាន ជាង ៨លានគ្រឿងក្នុងមួយត្រីមាស។

តាមប្រភពពី Wall Street Journal បានឲ្យដឹងថា បរិមាណ ៨លានគ្រឿង ស្មាតហ្វូន Lumia ដែលបានលក់ចេញនេះ ត្រូវបាន Nokia បង្ហាញឲ្យដឹងនៅក្នុងចន្លោះរយះពេលពីខែ កក្កដា ដល់ខែកញ្ញា គឺស្ថិតនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៣ កន្លងទៅនេះ។ ក្នុងនោះនៅត្រីមាសទី៣ ឆ្នាំមុនបរិមាណលក់ Windows Phone Lumia នៅទូទាំងពិភពលោកបានចំនួនតែ ២,៩ លានគ្រឿងប៉ុណ្ណោះ គឺប្រហែល ១/៣។​ តាមស្ថិតិក៏បានឲ្យដឹងថា បរិមាណស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ Microsoft និង Nokia លក់ចេញកាលពីត្រីមាសទី៣ កន្លងទៅនេះ ក៏មានចំនួនច្រើនជាង ៦០ម៉ឺនគ្រឿង បើប្រៀបនឹង បរិមាណដែលក្រុមហ៊ុនលក់បាននៅត្រីមាសទី២ កន្លងទៅ។

/បរិមាណលក់ចេញស្មាតហ្វូន Window Phone របស់ Nokia កើនឡើងជាលំដាប់

បើទោះជាបរិមាណលក់ចេញរបស់ Nokia Lumia ពិបាកក្នុងការតាមទាន់ បរិមាណលក់ចេញរបស់iPhone (Apple) និង Android Galaxy (Samsung) ប៉ុន្តែនេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញឲ្យឃើញពីការកើនឡើងដ៏អស្ចារ្យរបស់ ប្រព័ន្ធប្រតិបត្តិការ Microsoft និង Nokia ដែលបានបោះទុនយ៉ាងច្រើន ក្នុងរយះពេលកន្លងទៅនេះ។ នេះគឺជាត្រីមាសលើកទី៤ ហើយ ដែលបរិមាណលក់ចេញរបស់ Windows Phone Lumia បន្តកើនឡើង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ស្មាតហ្វូនអេក្រង់កោងទី២ ពិភពលោក បង្ហាញរូបភាពជាក់លាក់ នៅលើទូរទស្សន៍ (មានវីដេអូ)- Top 5 Tablet ដែលមានកម្រាស់ស្តើងជាងគេបំផុត នៅលើពិភពលោក- Sony អាចនឹងបង្ហាញ Xperia Z1S និង Xperia Taichi 6 inch នៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខ?- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី

ប្រែសម្រួល៖ សិលាប្រភព៖ Vexpress