ប្រហែលជា ៦សប្តាហ៍មុន BlackBerry បានបង្ហើបឲ្យដឹងថា ខ្លួនបានសម្រេចចិត្តនឹងលក់ក្រុមហ៊ុន ទៅឲ្យ Fairfax Financial ក្នុងតំលៃ ៤,៧ ពាន់លាន ដុល្លារ។ ជាក់ស្តែង ការទិញលក់នេះ ត្រូវបានរំសាយចោលវិញ។
តាមប្រភពបានឲ្យដឹងថា Fairfax មិនបានស្វែងរកប្រាក់បានគ្រប់ចំនួន ៤,៧ពាន់លាន ដុល្លារ ក្នុងការទិញ BlackBerry រហូតដល់ពេលវេលាកំណត់ចុងក្រោយកាលពីថ្ងៃម្សិលមិញ (០៤ វិច្ឆិកា) នេះ។ជំនួសការមិនអាចទិញយក BlackBerry បាននេះ ក្រុមហ៊ុននេះ (ក៏ជាម្ចាស់ភាគហ៊ុនមួយរបស់ក្រុមហ៊ុន BlackBerry) នឹងធ្វើការកែប្រែគោលនយោបាយ តាមរយះការដឹកនាំអ្នកវិនិយោគមួយក្រុម ផ្គត់ផ្គង់ដើមទុនដល់ BlackBerry នូវចំនួនទឹកប្រាក់ប្រហែល ១ពាន់លាន ដុល្លារ ក្រោមទម្រង់ជាប្រាក់កម្ចីមានសុវត្ថិភាព។
ចំនុចសំខាន់មួយ នៅក្នុងគំរោងថ្មីនេះគឺ លោក CEO Thorsten Heins នឹងត្រូវបានបញ្ឈប់ពីការងារនិងគណៈកម្មាប្រតិបត្តិ របស់ក្រុមហ៊ុននេះ ត្រូវបានការផ្លាស់ប្តូរមួយចំនួន ផងដែរ។ Heins ទើបតែមកកាន់តំណែងជា CEO របស់ BlackBerry ចាប់ពីដើមឆ្នាំ ២០១២ ប៉ុន្តែក្រោមការគ្រប់គ្រងរបស់លោក ស្ថានភាពរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនកាណាដាមួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែអាក្រក់ទៅៗ បើទោះបីជាពួកគេបានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ BlackBerry និងបណ្តាស្មាតហ្វូនទំនើបៗដូចជា Z10, Q10 និង Z30 ក៏មិនអាចជួយស្រោចស្រង់អ្វីបានឡើយ។
ចំនួនទឹកប្រាក់ប្រហែល ១ពាន់លាន ដុល្លារ នឹងត្រូវបានផ្ទេរចូលគណនីរបស់ BlackBerry ក្នុងរយះពេលប្រហែល ២សប្តាហ៍ខាងមុខទៀត ហើយលោក John Chen ត្រូវបានចាត់តាំងធ្វើជា CEOបណ្តោះអាសន្ន ក៏ដូចជាប្រធានក្រុមប្រឹក្សាភិបាល របស់ BlackBerry ផងដែរ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- iPad Air ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា តំលៃចាប់ពី ៦៩០ ដុល្លារ- បទលោកឪពុក និងបទ ម៉ែ ស្តាប់ហើយ នឹកអាណិតដល់ ឪពុកម្តាយ (មានវីដេអូ)- Window Phone មានការអភិវឌ្ឍន៍លឿនជាង ទាំង iOS និង Android- វីដេអូ៖ មានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែរវល់ងាកមើល ស្រីស្លៀកខ្លី មិនមើលផ្លូវ
ប្រែសម្រួល៖ សិលាប្រភព៖ zing