width=500

ឆ្អឹង​មាន​ពីរ​ផ្នែក​គឺ Epiphyseal Plate និង Diaphysis​។ នៅ​ចន្លោះ​ផ្នែក​ទាំងពីរ​នេះ​មាន​ផ្នែក​រួម​តូច​មួយ​ឈ្មោះថា Metaphysis​។ Metaphysis នេះ​គឺជា​កន្លែង​លូតលាស់​ដែល​អាច​អោយ​កុមារ​មាន​ការ​លូត​ឆ្អឹង​បាន ប៉ុន្តែ​កន្លែង​លូត​នេះ​នឹង​កើត​ជា​ឆ្អឹង​រឹង​ជាប់​នៅ​ចន្លោះ​អាយុ​ពី ១៨ ទៅ​២៥​ឆ្នាំ​។ ឆ្អឹង Xyphoid Process របស់​ឆ្អឹង​សន្ទះ​ទ្រូង​គឺជា​ឆ្អឹង​ចុងក្រោយបង្អស់​ដែល​ត្រូវ​ក្លាយទៅជា​ ឆ្អឹង​។ ដោយសារ​តែ​ការកកើត​ជា​ឆ្អឹង​របស់ Metaphysis ធម្មជាតិ​ត្រូវបាន​បញ្ឈប់ ប៉ុន្តែ​វា​ក៏​មាន​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ពន្លូត​កម្ពស់​ក្រោយពី​អាយុ ២២​ឆ្នាំ​បាន​ដែរ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​អោយ​អ្នក​អាច​លូត​កម្ពាស់​ បាន​ខ្ពស់​ជាង​មុន​ខ្លះ​។

width=500 ការទទួលទានអាហារ ​របប​អាហារ និង​មាន​ជីវជាតិ​គ្រប់គ្រាន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពន្លូត​កម្ពស់​ ក្រោយពី​អាយុ ២២​ឆ្នាំ​។ វីតាមីន និង​ជាតិ​រ៉ែ​គឺជា​កាតា​លី​ស (Catalyst), កូ​អង់ស៊ីម​(Co Enzyme) និង​កូហ្វា​ក់ទ័រ​(Co Factor) សម្រាប់​ប្រតិកម្ម​រំលាយ​អាហារ​ជាច្រើន​របស់​រាងកាយ ដូច្នេះ​វា​នឹង​មាន​ការ​បឺត​ស្រូប​នូវ​ចំនួន​ជីវជាតិ​បាន​យ៉ាងច្រើន​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​កាលស្យូម​, ផូស្វ័​រ​,  និង​ម៉ាញ៉េ​ស្យូម​។ អាហារ​ដែល​មាន​ចំនួន​ជាតិ​ខ្លាញ់ Trans Fats និង Saturated Fats គួរតែ​ចៀសវាង ព្រោះ​វា​ផ្តល់​ការពិបាក​ដល់​ការ​បឺត​ស្រូប​អាហារ និង​រំខាន​ដល់​ការ​បឺត​ស្រូប​ជាតិ​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រាត​។ អាហារ​ដែល​សម្បូរ​ជាតិ​កាលស្យូម និង​អាស៊ីតអាមីណេ​សំខាន់​ សម្រាប់​ការលូតលាស់​បាន​យ៉ាង​ល្អ​ មាន​ដូចជា ការ៉ុត​, ស៊ុត​ពណ៌​ស​, សាច់គោ​, ត្រី​, ថ្លើម​សត្វ​, បន្លែ​ពណ៌​បៃតង​, ដំឡូង​, អាហារ​ប្រភេទ​គ្រាប់​ដូចជា សណ្តែកដី និង​ផ្លែ​អាល​ម៉ុន​, សាច់មាន់​, សណ្តែក​, សណ្តែកហ័​រឡាំ​ងតាវ​, ផ្លែ​ប៉ម​, ចេក និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​គ្រប់​ប្រភេទ​។ ដោយសារ​តែ​កាលស្យូម​គឺជា​ សមាសធាតុ​ដ៏​សំខាន់​របស់​ឆ្អឹង ចូរ​ទទួល ទាន ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​អោយ​បាន​ច្រើន ព្រោះ​វា​ជា​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាលស្យូម​ខ្ពស់បំផុត​។ ក្រៅពីនេះ គួរតែ​ទទួល​ទាន​ទឹក​អោយបាន​គ្រប់​គ្រាប់​ដើម្បី​ជា​ជំនួយ​ដល់​ការ​ច្រោះ​ ជាតិ ពុល​។ ស្រូបយកកម្តៅព្រះអាទិត្រ ​ពន្លឺព្រះអាទិត្យ​គឺជា​ប្រព័ន្ធ​វីតាមីន D ដ៏​ល្អ​បំផុត ហើយ​បើ​គ្មាន​វីតាមីន​នេះ​ទេ កាលស្យូម​គឺ​មិន​អាច​បឺត​ស្រូប​ចូលទៅក្នុង​ឆ្អឹង​បានឡើយ​។ សារធាតុ Calbindin គឺជា​ប្រូតេអ៊ីន​តោង​កាលស្យូម​ដែល​មាន​ប្រតិកម្ម​ជា​មួយ TRPV6 និង​ធ្វើអោយ​មាន​ការដឹកជញ្ជូន​សកម្មភាព​នៃ​ជាតិ​កាលស្យូម​នៅក្នុង​រាងកាយ​។ ប្រូតេអ៊ីន​ទាំងនេះ​អាច​ធ្វើការ​បាន​អាស្រ័យ​ទៅលើ​វីតាមីន D ដែរ​។ ការ​ហាលថ្ងៃ​នឹង​ទៅ​បំលែង​សារធាតុ 7-dehydrocholesterol ដែល​មាន​ក្នុង​ស្បែក​ទៅជា​វីតាមីន D ដូច្នេះ​ការ​ហាលថ្ងៃ​កាន់តែ​ច្រើន​មាន​សារៈសំខាន់​សម្រាប់​ពន្លូត​កម្ពស់​ ក្រោយ​ពី​អាយុ​២២​ឆ្នាំ​។ ​ធ្វើលំហាត់ប្រាណ ​ការ​ហាត់ប្រាណ​គឺជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​សុខភាព​ជា​ច្រើន ហើយក៏​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពន្លូត​កម្ពស់​ក្រោយ​ពី​អាយុ ២២​ឆ្នាំ​ដែរ​។ មានការ​ហាត់ប្រាណ​បែប​ពន្យឺត​ខ្លួន​ជាច្រើន​ដូចជា​ការ​ឈ​អោយ​ត្រង់​ខ្លួន​ ទល់​នឹង​ជញ្ជាំង និង​ធ្វើ​ចលនា​ដៃ​ឡើង​លើ និង​ចុះក្រោម ខណៈពេល​កំពុង​តែ​ដកដង្ហើម​ចូល​និង​ដក​ដង្ហើមចេញ និង​ទាញ​របា​យឺត​ខ្លួន​ឡើង​លើ​។ ការ​ហាត់ប្រាណ​បែបនេះ​អាច​ជួយ​ថែរក្សា​ជំហរ​រាងកាយ និង​ពន្លូត​កម្ពស់​បាន​។​ ​ទទួលទានដំណេក ​អ័រម៉ូន​លូតលាស់​ របស់​មនុស្ស​ត្រូវ​បាន​ផលិតឡើង​ក្នុង​ពេល​ដេក ដូច្នេះ​ការ​ដែល​ដេក​បាន​គ្រប់គ្រាន់​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​ ពន្លូត​កម្ពស់​ក្រោយពី​អាយុ​បាន​២២​ឆ្នាំ​។ ការកែរ​សម្រួល​របៀប​ដេក​គឺជា​រឿង​សំខាន់​ណាស់​។ ឆ្អឹងខ្នង​គួរតែ​ដេក​អោយ​ត្រង់ ហើយ​បុគ្គល​នោះ​គួរតែ​ដេក​ដោយ​គ្មាន​កល់​ខ្នើយ​ថែម ឬ​ប្រើ​ខ្នើយ​ដែល​ទាប​។ ​លេងកីឡា​ ​កីឡា​ដែល​មាន​ការចូលរួម​ ដោយ​ពន្យឺត​រាងកាយ​ដូចជា​ហែល​ទឹក និង​ជិះ​កង់​ក៏​អាចជួយ​ពន្លូត​កម្ពស់​បានដែរ​។ ​ការវះកាត់ និង​ការប្រើ​ថ្នាំ​ជំនួស​អ័រម៉ូន​ ក៏​ជា​រឿង​ដែល​គួរ​ជួបប្រទះ​ ជា​ញឹកញាប់​ នាពេល​ថ្មីៗ​នេះដែរ ប៉ុន្តែ​ វា​មិន​ត្រឹមតែ​ជា​រឿង​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សញ្ញា​បញ្ជាក់​អំពី​ ការបរាជ័យ​ភាគច្រើន​ផងដែរ​៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ howtogrowtallereffectively