ថ្នាំអង់ទីប៊ីយ៉ូទិក គឺជាសារធាតុគីមី។ នៅពេលដែលមានសារធាតុទាំងនេះ ចូលទៅក្នុងរាងកាយ វានឹងសម្លាប់ ឬទប់ស្កាត់ មេរោគប្រភេទមួយចំនួន នៅក្នុងរាយកាយ។ ម្យ៉ាងវិញទៀត វាជួយរាងកាយរបស់យើង ការពារនឹងជំងឺ។

ថ្នាំអង់ទីប៊ីយ៉ូទិកទំនើបមួយចំនួន ត្រូវបានផលិតចេញពីមីក្រុម ដែលជារបស់មានជីវិតតូចល្អិត។ ឧទាហរណ៍ បាក់តេរីនឹងផ្សិត គឺជាប្រភេទមីក្រុប។មីក្រុបដែលត្រូវបានប្រើប្រាស់ នៅក្នុងការផលិតថ្នាំអង់ទីប៊ីយ៉ូទិក គឺត្រូវគេជ្រើសរើសយក សមត្ថភាពរបស់ពួកវា នៅក្នុងការបង្កើតសារធាតុគីមី ដែលប្រឆាំងនិងមីក្រុបនៃជំងឺ។ មាន័ថា មនុស្សយើង កំពុងទាញយកផលប្រយោជន៍ ពីការប្រឹងប្រែង ដែលមាននៅក្នុងធម្មជាតិ ក្នុងចំនោមមីក្រុប។

ថ្នាំអង់ទីប៊ូយូទិកមានប្រសឹទ្ធភាពខ្លាំងណាស់ នៅក្នុងការព្យាបាលជំងឺ និងធ្វើការតាមរបៀបផ្សេងៗគ្នា។ ថ្នាំអង់ទីប៊ីយូទិកមួយគ្រាប់ អាចដើរតួនាទីតាមរបៀបខុសៗគ្នា។ ថ្នាំអង់ទីប៊ីយូទិកមួយគ្រាប់ អាចដើរតួនាទី តាមរបៀបខុសៗគ្នា ប្រឆាំងនឹងមេរោគខុសៗគ្នា។ វាអាចសម្លាប់មេរោគនៅក្នុងករណីមួយ ហើយនៅក្នុងករណីមួយទៀត វាអាចធ្វើឲ្យមេរោគទាំងនោះ ចុះខ្សោយ និងធ្វើឲ្យរាងកាយមនុស្សយើង មានការការពារពីធម្មជាតិ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង