(អង់គ្លេស)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេស ការគេងមិនគ្រប់គ្រាន់ នៅក្នុងរយៈពេលមួយសប្តាហ៍ អាចធ្វើឲ្យចលនានៃហ្សេន មានការប្រែប្រួល។ នេះបើយោងតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Science Daily ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ ២០១៦។
លោក វេជ្ជបណ្ឌិត Derk-Jan Dijk នៃមហាវិទ្យាល័យ Surrey បាននិយាយថា ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិនិត្យអំពីចលនា នៃហ្សេនទាំងអស់របស់មនុស្ស ព្រមទាំងបានរកឃើញថា ការគេងមិនគ្រប់គ្រាន់ ឬ តិចជាង ៦ម៉ោងក្នុងមួយថ្ងៃ នាំឲ្យមានផលប៉ះពាល់ដល់ ចលនាហ្សេនដល់ទៅ ៧០០ចលនា ដែលហ្សេនទាំងនោះ បានជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង នៃអាការៈរលាក ភាពសុំា និងការគ្រប់គ្រងស្ត្រេស។
ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ការគេងមិនគ្រប់គ្រាន់អាច កាត់បន្ថយចំនួនហ្សេន ដែលជាធម្មតាវាមានចលនាឡើង ចុះ២៤ ម៉ោងក្នុងមួយថ្ងៃពី ១៨៥៥ ទៅ ១៤៨១។ ជាមួយគ្នានេះដែរ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យមានបញ្ហា សុខភាពផ្សេងៗដូចជា ការឡើងទំងន់ ជំងឺបេះដូង ព្រមទាំងធ្វើឲ្យខ្សោយការចងចាំ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី