Apple ទើបតែបញ្ចេញនូវ Version Update iOS 7.0.2 កែសម្រួលរាល់កំហុសស្តីពីបញ្ហា Securityដែលពាក់ព័ន្ធនឹងការ Lock Screen ដែលអ្នកប្រើប្រាស់បានឃើញកើតមាននៅលើ iOS 7។
រយះពេលតែមួយសប្តាហ៍ បន្ទាប់ពីបានបញ្ចេញនូវ iOS 7 ជាផ្លូវការ Apple បានបញ្ចេញនូវ Version Update បំពេញបន្ថែមថ្មីមួយទៀត ដល់ប្រព័ន្ធប្រតិបត្តិការ Mobile នេះ។ iOS 7.0.2 នឹងធ្វើការកែសម្រួលកំហុសលើបញ្ហា Lock Screen។ កំហុសបញ្ហា Security នេះ បានសង្កេតឃើញមានឡើងតែប៉ុន្មានម៉ោង បន្ទាប់ពី iOS 7 បង្ហាញខ្លួនជាផ្លូវការ ប៉ុណ្ណោះ។ នេះគឺជាកំហុសធ្ងន់ធ្ងរមួយ (គ្រោះថ្នាក់) ព្រោះថាតាមរយះកំហុសនេះ វានឹងអនុញ្ញាតអ្នកណាក៏ដោយ ប្រើទូរស័ព្ទរបស់អ្នក អាចចូលឆែកឆេរ រាល់ Applications និងឯកសារផ្សេងៗ នៅក្នុងទូរស័ព្ទ របស់អ្នកបាន។
បច្ចុប្បន្ន ការអាប់ឌេតឡើង iOS 7.0.2 គឺអាចធ្វើឡើងតាមរយះ OTA ពោលគឺ គ្រាន់តែភ្ជាប់អ៊ីនធឺ-ណេត តាមរយះ Wifi នៅលើឧបករណ៍របស់អ្នក ហើយបន្ទាប់មកសូមចុច Settings/General/Software Update ជាការស្រេច។
ក្រៅតែពីការអាប់ឌេតតាមរយះ OTA អ្នកប្រើប្រាស់ក៏អាចធ្វើការអាប់ឌេត ឬ Restore តាមរយះ iTunes។ iOS 7 Support តែជាមួយ iPhone 4, iPod touch ជំនាន់ទី៥ និង iPad 2 ឡើងទៅ តែប៉ុណ្ណោះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបានបង្ហោះរួច បានហើយ (Edit Status)- អាស្វាកំហូច បានល្បីឈ្មោះយ៉ាងឆាប់រហ័ស ពេលលូកដៃស្ទាបសុដន់ អ្នកសារព័ត៌មានស្រីដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងផ្សាយផ្ទាល់ តាមទូរទស្សន៍- មិនសុខចិត្ត ចាញ់ Samsung, Apple ក៏នឹងបង្ហាញ iPad 12 inch ដែរ- វីដេអូ៖ សង្ស័យខ្មោចលង នៅពេលដែលសៀវភៅ ចេះតែធ្លាក់ពីធ្នើរ ជាបន្តបន្ទាប់ គ្មានមូលហេតុ
- មានសំបកពណ៌មាសអីតែ iPhone 5S, Galaxy S4 ក៏មានសំបកពណ៌មាស Gold Edition ដែរ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ Vreview