Lizzie អាយុ ២៥ឆ្នាំ ជាជនជាតិហូឡង់ គឺជានារីអភ័ព្វម្នាក់ ដោយសារតែកើតមកមានជម្ងឺម្យ៉ាងដែលគេហៅថា down ។ បើទោះជាខួរក្បាល និងរាងកាយរបស់នាងមិនបានធម្មតាដូចអ្នកដទៃ ប៉ុន្ដែនាងបានប្រឹងប្រែងសិក្សា ដើម្បីក្លាយជាមនុស្សដ៏មានប្រយោជន៍ម្នាក់ ដល់សង្គមជាតិ។ ក្នុងរយៈពេល ៤ឆ្នាំកន្លង Lizzie អាចរកប្រាក់ និងថែរក្សាខ្លួនឯងបាន ដោយបច្ចុប្បន្ន នាងធ្វើការ​ឱ្យផ្សារទំនើបមួយនៅក្នុងតំបន់ដែលនាងរស់នៅ។សំណាងល្អ នៅពេលនេះ នាងហាក់ដូចមានសុភមង្គលជាងពេលណាទាំងអស់ នៅពេលដែលនាងមានមិត្តប្រុសចិត្តល្អម្នាក់ ដែលតែងយកចិត្តទុកដាក់ និងនៅក្បែរនាងជានិច្ច។ ទោះជាមិត្តប្រុសរបស់នាង ក៏មានជម្ងឺប្រហាក់ប្រហែលនឹងនាង ប៉ុន្ដែ សេចក្ដីស្នេហារបស់អ្នកទាំងពីរ នៅតែរ៉ូមេនទិច និងមានសុភមង្គល។ អ្នកទាំងពីរកំពុងគិតគូរដល់រឿងរៀបការ និងមានកូនជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខ។នៅក្នុងកម្រងរូបថតស្ដីអំពីជីវិតប្រចាំថ្ងៃរបស់ Lizzie និងមិត្តប្រុស ខាងក្រោមនេះ គឺជាអំណោយដ៏មានតម្លៃដែល​អ្នក​យក​ព័ត៌មាន​ចង់ចែកជូនមនុស្សទូទៅ ជាមួយនិងសារ “ទោះអ្នកជានរណា អ្នកនៅតែមានសិទ្ធិស្រឡាញ់ និងទទួលសុភមង្គល”។

 /Lizzie កំពុងមើលរូបថតមិត្តប្រុសរបស់ខ្លួន គឺលោក Ruben នៅក្នុងផ្ទះ នៅ Odijk ជាភូមិតូចមួយ នៅក្បែរ Utrecht  

/អ្នកទាំងពីរតែងមានសុភមង្គល ជាមួយគ្នា ទោះក្នុងពេលធ្វើដំណើរ /ទោះជាមានជម្ងឺខួរក្បាល តែ Lize នៅតែអាចជួយខ្លួនឯងបាន ដោយធ្វើការនៅផ្សារទំនើប Jumbo ក្នុងតំបន់ Odijk /Lize ត្រឡប់ពីធ្វើការ ដោយជិះកង់សំណព្វរបស់ខ្លួន /Lize និង Ruden បង្ហាញសេចក្ដីស្នេហានឹងគ្នា

 

/

/

/

/

/

 

 

អត្ថបទ​សំខាន់​ៗគួរចាប់​អារម្មណ៍ ៖

មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣

អង្គរក្សនារីចិននឹងធ្វើជាផ្ទាំងស៊ីប ការពារមនុស្សសំខាន់

លក់ខោអាវចាស់ៗ តាមគេហទំព័រ ក៏ជាមុខជំនួញធំ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ SH/Xinhuanet