និយាយដល់ប្រទេស Colombia គេនឹងមិនអាចបំភ្លេចឈ្មោះ Pablo Escobar ដែលជាឧក្រិដ្ឋជនល្បីឈ្មោះម្នាក់ ធ្លាប់ធ្វើឱ្យប្រទេសនេះ ច្របូកច្របល់ ដោយសារអំពើចារកម្ម លួចរថយន្ដ រហូត បានក្លាយជាមេជួញដូរថ្នាំញៀនល្បីល្បាញបំផុត ក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិ។មកដល់ប្រទេស Colombia គេប្រាកដជាត្រូវបានណែនាំឱ្យស្គាល់ តំបន់ Medellin ដែលជាឋានសួគ៌គ្រឿងញៀន និងអ្នករកស៊ីផ្លូវភេទ ដ៏គួរឱ្យខ្លាច។ ទីនេះគឺជាជម្រើសមួយ សម្រាប់អ្នកញៀនថ្នាំ ស្រីពេស្យា និងអនាថាជន ពិសេសគឺឧក្រិដ្ឋជន។ប៉ុន្ដែ បើទោះជាមានភាពស្មុគស្មាញ និងក្រីក្រយ៉ាងណាក៏ដោយ ជាងថតរូប Juan Arredondo នៅតែតស៊ូ រកឃើញនូវក្ដីសង្ឃឹមសម្រាប់មនុស្សនៅទីនេះ និងបានផ្ដិតយករូបភាពនៃការរស់នៅប្រចាំថ្ងៃ របស់ប្រជាជន ដែលរស់នៅក្នុងតំបន់ “ងងឹត” របស់ទីក្រុង Medellin ។ក្នុងរយៈពេល ៣ឆ្នាំ ជាងថតរូប វ័យ ៣៥ឆ្នាំ ខាងលើ ថតបានទិដ្ឋភាពនៃការរស់នៅ ក្នុងតំបន់ Medellin ដែលជាទីក្រុងមួយ ត្រូវបានគេចាត់ថា មានគ្រោះថ្នាក់បំផុតក្នុងពិភពលោក ព្រោះវាជាកន្លែងរស់នៅ របស់មេដឹកនាំគ្រឿងញៀន និងក្រុមអ្នកលក់ទាហាន និងឧក្រិដ្ឋជនសាហាវៗ រាប់មិនអស់។ខាងក្រោមនេះ គឺជាទិដ្ឋភាពបង្ហាញអំពីការរស់នៅ របស់មនុស្សក្នុងតំបន់ឋានសួគ៌ “បីសាច” Medellin របស់ Colombia ៖
សកម្មភាពប្រចាំថ្ងៃ របស់ជនអនាថា នៅតំបន់
ទិដ្ឋភាពនៅពេលយប់ នៃតំបន់ដ៏គ្រោះថ្នាក់បំផុតមួយ ក្នុងពិភពលោក
ក្រុមឧក្រិដ្ឋជន កំពុងផលិតថ្នាំ
ស្ដ្រីម្នាក់ កំពុងដាំបាយ
ក្រុមអ្នកលេង កំពុងលាសមាជិកតូចម្នាក់ របស់ពួកគេ ដែលត្រូវបានដាក់ក្នុងកូនក្ដារមឈូស
ផ្លូវក៏ជាផ្ទះរបស់មនុស្សមួយចំនួន
លេចធ្លោជាងគេ ក្នុងតំបន់ គឺវិហារសាសនា
អ្នកញៀនល្បែង
ទីជម្រករបស់បុរសវ័យចំណាស់ម្នាក់ នៅក្បែរផ្លូវ
នារីម្នាក់ កំពុងប្រើថ្នាំញៀន
ជនពិការម្នាក់ កំពុងងូតទឹក ក្នុងជម្រកទ្រុឌទ្រោមរបស់ខ្លួន
ជីវិតនៅក្រោមលូ ក្នុងក្រុង
កុមារទាំងនេះ កំពុងលេងសប្បាយ ដោយមិនទាន់យល់ រសជាតិជីវិត
ជីវិតនៅពេលថ្ងៃ របស់ជនក្រីក្រ
ព័ត៌មានផ្សេងៗគួរឱ្យចាប់អារម្មណ៍
ម្ចាស់រថយន្ដ ត្រូវបង់ប្រាក់ដល់អ្នកជិះ ប្រសិនចង់ធ្វើដំណើរ បានលឿន
ភរិយារាជបុត្រាឥណ្ឌា រស់នៅដោយកំសត់ ក្រីក្រ ក្នុងសំបុកកណ្ដុរ
ផ្ទះធ្វើអំពីលាមកគោ នៅភូមិក្រីក្របំផុត ក្នុងពិភពលោក
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail