ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញ ផ្សាយសម្រង់អត្ថបទសារព័ត៌មានអោយដឹងថា​ កាលពីអំឡុងថ្ងៃអាទិត្យ  ម្សិលមិញ  នេះ នៅឯភាគខាង លិច ប្រទេស កូឡុំប៊ី ពោល នៅក្នុងក្រុង Pereira យន្តហោះមួយគ្រឿង   ផ្ទុក អ្នកដំណើរ ដល់ទៅ ១៤៧ នាក់ បានសម្រេចចិត្ត ចុះចតជាបន្ទាន់ ដោយនៅក្នុងនោះ ពុំបានធ្វើអោយនរណា  ម្នាក់  រងរបួស ឬក៏រង គ្រោះថ្នាក់នោះទេ ។

របាយការណ៍ ចេញផ្សាយ ជាលើកដំបូង បញ្ជាក់អោយដឹងថា មូលហេតុដែលនាំ  អោយមានករណីយន្ត ហោះចុះចតទាំងអាសន្ន និង ជាបន្ទាន់ លើកនេះ ក៏ព្រោះតែ មានករណី បក្សីហោះទៅបុក  និង ចូលទៅ ក្នុងស្លាបចក្រ ស្លាបយន្តហោះ អំឡុងពេលដែលយន្តហោះខាងលើ បានចេញដំណើរ ហោះហើរ បានតែ បន្តិច ។

/

ដោយឡែក សេចក្តីរាយការណ៍ ពីនាយកដ្ឋាន ពន្លត់ អគ្គីភ័យ  Colombian  Aeronautical  Fire Brigade អោយដឹងថា ក្នុងចំណោម អ្នកដំណើរទាំង ១៤៧ នាក់    ដែល បាន ធ្វើដំណើរ លើយន្តហោះ របស់ក្រុម ហ៊ុនអាកាសចរណ៍ Viva Colombia ទាំងអស់គ្នា ពុំមាននរណាម្នាក់ ទទួល   រង របួស នោះទេ  ក្រោយពី យន្តហោះ បានបង្ខំចិត្ត ចុះចតជាបន្ទាន់ និងទាំងអាសន្ន នៅឯអាកាសយាន ដ្ឋាន  អន្តរជាតិ Matecana ក្នុងក្រុង Pereira ។

បើយោងតាមរបាយការណ៍ សរបញ្ជាក់អោដឹងថា បក្សីបានបុក    និង ធ្លាក់ ចូលទៅក្នុង ស្លាបចក្រ ស្លាប យន្តហោះ ដោយភ្លាមៗនោះ ពីលុត បានធ្វើការសម្រេច ចិត្ត   ហោះ ត្រលប់ក្រោយ និង ធ្វើការចុះចតជា បន្ទាន់ និង​ ទាន់អាសន្ន ។ គួរបញ្ជាក់ថា យន្តហោះ ដឹកអ្នកដំណើរ  ទាំង ​ ១៤៧ នាក់ មួយគ្រឿងនេះ ធ្វើ ដំណើរហោះពី ក្រុង Pereira ទៅកាន់ទីក្រុង Bogota ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ