វីដេអូអប់រំមួយ សំរាប់មនុស្សទូទៅ ស្តីពីលទ្ធផល នៃទង្វើរបស់ខ្លួនដែលបានធ្វើ បាន និងកំពុងទទួលបានការចាប់អារម្មណ៍ គាំទ្រពីសំណាក់អ្នកទស្សនា រាប់លាននាក់ ដែលបានធ្វើឲ្យបេះដូងរបស់ពួកគេ មានភាពរំជួលយ៉ាងខ្លាំង ដែលអ្នកខ្លះ បានស្រក់ទឹកភ្នែក ពេលបានទស្សនាវីដេអូនេះរួចហើយ ថែមទៀតផង។

វីដេអូអប់រំ ដ៏មានអត្ថន័យសំរាប់មនុស្សទូទៅ ហើយបានធ្វើឲ្យមនុស្សជាច្រើននាក់ រំជួលចិត្តយ៉ាងខ្លាំងនេះ គឺជាវីដេអូមួយដែលនិយាយពី ការប្រព្រឹត្តិអំពើល្អនៅក្នុងសង្គម។

ក្មេងប្រុសម្នាក់ ដោយសារតែភាពក្រីក្រ និងអាណិតម្តាយរបស់ខ្លួន ដែលកំពុងមានជម្ងឺ រូបគេក៏ដាច់ចិត្ត ចូលលួចថ្នាំ នៅក្នុងផ្ទះអ្នកលក់ថ្នាំមួយកន្លែង ហើយត្រូវម្ចាស់គេចាប់បាន ទាញដៃមកសួរនាំនៅខាងក្រៅផ្ទះ និងយកថ្នាំមកវិញ។ ដោយឃើញទិដ្ឋភាពបែបនេះ បុរសចិត្តល្អម្នាក់ដែលជាអ្នកលក់គុយទាវ នៅជិតនោះ បានចេញមកសួរនាំ ហើយបានជួយចេញលុយថ្លៃថ្នាំ ឲ្យម្ចាស់លក់ថ្នាំពេទ្យ ជំនួសក្មេងប្រុសម្នាក់នោះ ហើយថែមទាំងឲ្យកូនស្រីរបស់ខ្លួន ច្រកគុយទាវ និងទឹកស៊ុប ឲ្យទៅក្មេងនោះ មួយថង់ថែមទៀតផង។

/

៣០ ឆ្នាំក្រោយមក បុរសលក់គុយទាវនោះមានសុខភាពមិនល្អ ដោយសារភាពចាស់របស់ខ្លួន។ ក្នុងពេលកំពុងឈរលក់គុយទាវ គាត់ក៏មានអារម្មណ៍មិនស្រួលខ្លួន ហើយក៏ដួលបោកក្បាល នឹងជ្រុងតុរបួសយ៉ាងធ្ងន់ធ្ងរ ចាំបាច់ត្រូវធ្វើការវះកាត់ និងត្រូវចំណាយប្រាក់ អស់ជាច្រើន។ ថ្លៃព្យាបាល ដ៏ច្រើនលើសលប់នេះ បានធ្វើកូនស្រីរបស់គាត់ ពិបាកចិត្តយ៉ាងខ្លាំង ហើយក៏បង្ខំចិត្ត លក់ផ្ទះ ដែលជាហាងគុយទាវផងនោះ ជាបន្ទាន់ផងដែរ។

ភាពភ្ញាក់ផ្អើលមួយបានកើតមានឡើង​ បន្ទាប់កូនស្រីរបស់លោកអ៊ំចិត្តល្អលក់គុយទាវ ភ្ញាក់ពីដំណេកហើយសម្លឹងមើលទៅក្រដាសទូទាត់លុយ ថ្លៃព្យាបាលឪពុកម្តងទៀត គឺថ្លៃព្យាបាលដ៏ច្រើននោះ ប្រែក្លាយជា តំលៃ ០ បាត (មានន័យថា ព្យាបាលមិនគិតថ្លៃ) ទៅវិញ។

ការព្យាបាលមិនគិតថ្លៃវិញនេះ គឺជាផលតបស្នងសំរាប់ ទង្វើល្អក្នុងសង្គមរបស់ អ៊ំប្រុសលក់គុយទាវចិត្តល្អម្នាក់នេះ ដែលតែងតែជួយផ្តល់ជាអាហារ ដល់អ្នកក្រីក្រ អត់ឃ្លាន និងឈឺឆ្អាលដល់អ្នកដទៃ (តាមតែលទ្ធភាព ដែលគាត់ធ្វើបាន) នេះឯង។ ហេតុអ្វីបានជា គ្រូពេទ្យនោះ បែរជាមិនគិតថ្លៃព្យាបាលវិញដូច្នេះ? ចម្លើយគឺ លោកគ្រូពេទ្យ ដែលវះកាត់ព្យាបាលគាត់នោះ គឺជាក្មេងប្រុសម្នាក់ ដែលគាត់​បានជួយចេញលុយ ថ្លៃថ្នាំពេទ្យ ដែលក្មេងប្រុសនោះបានលួច ពីគេ និងឲ្យគុយទាវមួយថង់ កាលពី៣០ ឆ្នាំមុន នោះឯង។

វីដេអូនេះ គឺជាមេរៀនជីវិត ដ៏មានអត្ថន័យមួយ សំរាប់ការរស់នៅរបស់មនុស្សយើង បច្ចុប្បន្ននេះ។ ចូរធ្វើអំពើល្អ នៅក្នុងសង្គមឲ្យបានច្រើន ឃើញអ្នកដទៃជួបគ្រោះអាសន្ន បើអាចជួយគ្នាបាន គួរណាស់តែជួយ តាមលទ្ធភាព ដែលខ្លួនអាចធ្វើបាន។ ធ្វើល្អ បានល្អ ធ្វើអាក្រក់ នឹងទទួលបានផលអាក្រក់ មិនខាន ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ដទៃទៀត៖

- សុនខមួយក្បាលទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ពីរដ្ឋាភិបាលអាមេរិច

- កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)- Nokia សម្ងំផលិត ស្មាតហ្វូនប្រើ Android ចំនួន ១ ម៉ឺនគ្រឿង- iOS 7 ទើបតែបង្ហាញខ្លួន ក៏ត្រូវ Hack បានទៅហើយ តាមរយះ Control Center (មានវីដេអូ)- iPhone 5S និង 5C ទើបតែដាកើលក់ភ្លាម ត្រូវបានគេយកមកធ្វើ ទារុណកម្មទៅហើយ(មានវីដេអូ)

ព័ត៌មានស្តីពីជីវិតរស់នៅ ចំណេះដឹងផ្សេងៗ និងព័ត៌មានសុខភាព គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

 

ដោយ៖ សិលា