អតិថិជនប្រើប្រាស់ Galaxy S4 នៅអឺរ៉ុបជាច្រើននាក់ បានសម្តែងនូវការមិនពេញចិត្ត ស្តីពីបញ្ហា ថ្មនៃស្មាតហ្វូនរបស់ខ្លួន បានប៉ោងធំឡើង បើទោះជានៅថ្មីនៅឡើយ។ ទទួលបាននូវការបញ្ចេញមតិយោបល់នេះ Samsung បានលើកទឹកចិត្តអ្នកប្រើប្រាស់ ដោយធ្វើការផ្លាស់ប្តូរ ថ្មថ្មី ដោយមិនគិដ្លៃ ដល់អតិថិជនរបស់ខ្លួន។
នៅក្នុងការប្រកាស កាលពីពេលថ្មីៗនេះ អ្នកតំណាងក្រុមហ៊ុន Samsung បានឲ្យដឹងថា: ពួកយើង បានទទួលហើយ ស្តីពីបញ្ហានេះ។ ពួកយើងស្នើសុំឲ្យអតិថិជនទាំងអស់ដែលមានផលិតផល មានកំហុសឆ្គងដូចបញ្ហាខាងលើ សូមអញ្ជើញមក មជ្ឈមណ្ឌលសេវាកម្មរបស់ Samsung Electronics នៅជិតលោកអ្នកបំផុត ដើម្បីទទួលការជូន Free នូវថ្មថ្មីមួយ។ ពួកយើងសូមសន្យាថា នឹងផ្តល់ជូននូវបទពិសោធន៍ល្អបំផុត តាមដែលអាចធ្វើបាន ដល់អតិថិជនរបស់ខ្លួន។
ផ្អែកតាមរបាយការណ៍បរិមាណលក់របស់ក្រុមហ៊ុន កាលពីសប្តាហ៍មុន មានអតិថិជនដល់ទៅ៣០% មានការរអ៊ូរទាំ ស្តីពីបញ្ហាថ្ម ឡើងប៉ោងខុសធម្មតានៅលើស្មាតហ្វូន S4 ។ ក្រុមហ៊ុន Samsung បានឲ្យដឹងថា នេះគឺជាបញ្ហាដាច់ដោយឡែកនៃថ្ម តែប៉ុណ្ណោះ គឺមិនមានប៉ះពាល់អ្វីតួនៃស្មាតហ្វូនទាំងមូល នោះទេ។ ដូច្នេះ គ្រាន់តែធ្វើការផ្លាស់ប្តូរថ្មថ្មី នឹងមិនមានបញ្ហាអ្វីកើតមានទៀតឡើយ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iPad 5 នឹងស្ថិតក្នុងចំណោម Top Tablet មានកម្រាស់ស្តើងជាងគេ លើពិភពលោក- លេចចេញរូបខ្មោច ពេលថតរូបតាម iPhone ផ្អើលអស់អ្នកថត (មានវីដេអូ)- Nexus 5 លេចចេញនៅលើ Google Play Store តំលៃ ៣៤៩ ដុល្លារ សម្រាប់ Version 16 GB- ពូកែមែន ! កែសម្ផស្ស ពីនារីអាក្រក់ ទៅជាស្អាតបំផុត (Video inside)- Samsung Galaxy S5 អាចនឹងមាន Sensor ស្គែនក្រសែភ្នែក ដើម្បីការពា សុវត្ថិភាព
ប្រែសម្រួល៖ សិលាប្រភព៖ Vreview