Control Center គឺជាផ្នែកគ្រប់គ្រងបណ្តាតំណភ្ជាប់ថ្មីៗនៅលើ iOS 7 ដែលអាចប្រើវាបានតាមរយះការចុចអូសឡើងលើ ពីផ្នែកខាងក្រោមនៃអេក្រង់។ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបិទបើក បានលឿន នូវបណ្តា Mode ដូចជា WiFi, Bluetooth, Mode នៅលើយន្តហោះ, និងដំឡើងបន្ថយពន្លឺ។ វាក៏អាចធ្វើការបញ្ជា បើកតន្រ្តី, AirPlay និង Applications មួយចំនួនទៀត។ នេះគឺជា Feature មួយនៅលើ Android ដែលអ្នកប្រើប្រាស់ iOS បានរង់ចាំជាយូរមកហើយ។ ប៉ុន្តែ ក៏ព្រោះតែ Feature នេះផងដែរ ដែលបន្សល់ទុកនៅចន្លោះប្រហោង ដល់ក្រុមអ្នក Hacker អាចរំលងផ្នែក Unlock Screenរប់ស iOS 7 ចូលឆែកឆេរ ផ្នែកខាងក្នុងឧបករណ៍អ្នកបាន។

/

ជាក់តាមការដែលចុចអូសទាញ ផ្នែកខាងក្រោមអេក្រង់ដើម្បីប្រើ  Control Center, hacker អាចបើក Application ថតរូប ក្រោយមកអាចចូលដល់ផ្នែកបណ្ណល័យរូបភាព (Photo Gallery) និងអាចប្រើប្រាស់បាននូវ​ Account ផ្ទាល់ខ្លួន មួយចំនួនដូចជា email, Twitter, Facebook និង Flickr។ កំហុសនៃចន្លោះប្រហោងនេះ ត្រូវបានរកឃើញ ក្រោយការបង្ហាញខ្លួន iOS 7 ជាផ្លូវការ តែប៉ុន្មានម៉ោងប៉ុណ្ណោះ។

Apple បានឲ្យដឹងថា ក្រុមហ៊ុនបានក្តាប់បានយ៉ាងច្បាស់នូវកំហុសនេះ ហើយពួកគេនឹងបញ្ចេញនូវVersion ថ្មីមួយ កែកំហុសនេះ ក្នុងពេលឆាប់ៗខាងមុខនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- iPhone 5S និង 5C ទើបតែដាកើលក់ភ្លាម ត្រូវបានគេយកមកធ្វើ ទារុណកម្មទៅហើយ(មានវីដេអូ)- iPhone 5 ស្រកតំលៃតិចតួច ចំពោះការជិតមកដល់នៃ iPhone 5S និង 5C- ៣៦% iDevice ត្រូវបានអាប់ឌេតឡើង iOS 7- ទស្សានារូបភាពប្រៀបធៀបជាក់ស្តែង រវាង iPhone 5C និង iPhone 5- Sensor Scan ក្រយៅដៃរបស់ iPhone 5S មានដំណើរការល្អ សូម្បីជាមួយជើងឆ្មា (មានវីដេអូ)

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ Vreview