ត្រូវបានគេចាត់ទុកថា ជាការងារមួយដែលមានប្រាក់ខែខ្ពស់ ប៉ុន្ដែបុគ្គលិកបម្រើតាមយន្ដហោះ ក៏ត្រូវប្រឈមនឹងការលំបាកច្រើន ដែលពេលខ្លះរកស្មានមិនដល់។
លុះត្រាយន្ដហោះបានបិទទ្វារ ទើបត្រូវបានគេផ្ដល់ប្រាក់ ៖ ប្រការនេះមានន័យថា ឧប្បត្តិហេតុទាក់ទិននឹងជើងហោះហើរ ដូចជាពន្យាពេលចេញដំណើរ លុបចោលការហោះហើរជាដើម មិនត្រឹមតែមានការខាតបង់ចំពោះតែក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្ដែបុគ្គលិកនៅលើយន្ដហោះ ក៏ត្រូវ រងផលប៉ះពាល់។ នេះប្រហែលជាពួកគេ ទទួលប្រាក់ខែទៅតាមម៉ោងធ្វើការ។បើទោះជាក្រុមហ៊ុនខ្លះមានខ្ទង់ជំនួយបន្ថែមសម្រាប់បុគ្គលិក នៅពេលជួបបញ្ហាដូចខាងលើ ប៉ុន្ដែ វានៅមានកម្រិត។ ប្រកួតប្រជែងខ្លាំងក្លា ៖ ដើម្បីបានធ្វើជាអ្នកបម្រើតាមយន្ដហោះ វាមិនមែនជារឿងងាយស្រួល ឡើយ ពិសេសនៅក្នុងក្រុមហ៊ុនធំៗ។ឆ្នាំ ២០១០ ក្រុមហ៊ុន Delta បានប្រកាសជ្រើសរើសបុគ្គលិកចំនួន ១០០០នាក់ ប៉ុន្ដែពួកគេទទួល បានពាក្យសុំធ្វើការដល់ទៅ ១០០,០០០ ច្បាប់។ ដូច្នេះ បណ្ដាបុគ្គលដែលត្រូវបានជ្រើសរើស ភាគច្រើនពួកគេបានបញ្ចប់បរិញ្ញាបត្រ ឬស្ទាត់ជំនាញភាសាទីពីរដែលក្រុមហ៊ុនត្រូវការ។ខ្ពស់ពេក ឬទាបពេក ៖ ក្នុងបណ្ដាឆ្នាំនៃទសវត្សទី ៦០ ក្រុមហ៊ុន Pan Am ប្រកាសជ្រើសរើស តែនារីដែលមានកំពស់លើសពី ១,៥៨ម៉ែត្រ ទម្ងន់មិនលើសពី ៥៩គីឡូក្រាម និងត្រូវចូលនិវត្ត នៅពេលមានអាយុ ៣២ឆ្នាំ។ ជាងនេះ ពួកនាងមិនត្រូវបានអនុញ្ញាតឱ្យរៀបការ ឬមានកូន ក្នុងអំឡុងពេលនៅធ្វើការឱ្យក្រុមហ៊ុន។ត្រូវដេញចេញពីការងារ ដោយមូលហេតុមិនគួរឱ្យជឿ ៖ បុគ្គលិកបម្រើតាមយន្ដហោះ ដែលទើបចូលថ្មី នឹងត្រូវបានតាមដានយ៉ាងម៉ត់ចត់ ពិសេសគឺរយៈពេល ៦ខែដំបូង។មកដល់ពេលនេះ មានករណីខ្លះ បុគ្គលិកត្រូវបណ្ដេញចេញពីការងារ ដោយសារតែយកអាវ ឯក សណ្ឋានមកចងចង្កេះ បន្លំធ្វើជាបុគ្គលិកពេញសិទ្ធិដើម្បីបានហោះមកផ្ទះ ពិសេសគឺធ្វើការនៅ ពេលកំពុងឈឺ។ សាកសពនៅលើយន្ដហោះ ៖ ករណីលាកសាកសពនៅលើយន្ដហោះ បានកើតមានច្រើន ព្រោះតែតម្លៃដឹកតាមយន្ដហោះ ឡើងដល់ ៥,០០០ដុល្លារ។ ប៉ុន្ដែវាបង្កការលំបាកច្រើនដល់បុគ្គលិកបម្រើនៅលើយន្ដហោះ ដោយសារយន្ដហោះត្រូវចុះចត់ជាបន្ទាន់បន្ទាប់ពីប្រទះឃើញសាកសព។ ធ្វើអន្ដរាគមន៍ចំពោះភ្ញៀវដែលប្រើប្រាស់បន្ទប់ទឹកយូរពេក ៖ ជាធម្មតា នៅលើយន្ដហោះដែលកំពុងហោះហើរ តែងមានភ្ញៀវ ចូលបន្ទប់ទឹកជាបន្ដបន្ទាប់ ដូច្នេះ នៅពេលមានភ្ញៀវរូបណាម្នាក់ ចូលបន្ទប់ទឹកយូរពេក នោះបុគ្គលិកនឹងធ្វើការដាស់តឿន។
ប្រឆាំងការជួញដូរមនុស្ស ៖ បុគ្គលិកបម្រើលើយន្ដហោះ ស្ទើរតែទាំងអស់ មិននឹកស្មានថា ពួកគេគឺជាជំនួយការដ៏សំខាន់របស់នគរបាល ក្នុងការស្វែងរកឧក្រិដ្ឋជន ក្នុងនោះ រួមទាំងអំពើជួញដូរមនុស្ស។ ប្រការខាងលើនេះ បានចាប់ផ្ដើមឡើងដំបូង នៅពេលនារីអ្នកបម្រើលើយន្ដហោះម្នាក់ នៃក្រុមហ៊ុន American Airlines គឺនាង Sandra Fiorini បានរាយការណ៍អំពីករណីបុរសម្នាក់ អាយុ ១៨ឆ្នាំ កំពុងព្យាយាមលក់កូនក្មេង (ទារកទើបកើតនោះ នៅមានបង់បិទផ្ចិត និងមិនមានម្ដាយនៅក្បែរ)។ ក្រោយមក បុគ្គលិកលើយន្ដហោះ ត្រូវបានបង្ហាត់អំពីវិធីស្វែងរក និងជូនដំណឹងដល់មន្ដ្រីមានសមត្ថកិច្ច អំពីករណីខុសច្បាប់ដែលពួកគេសង្ស័យ។អតីតភាពការងារ និងប្រវែងសំពត់ ៖ អតីតភាពការងារ មានឥទ្ធិពលខ្លាំងទៅលើវិស័យការងារបម្រើតាមយន្ដហោះ ប្រការនេះទាក់ទិននឹងរបបដែលពួកគេត្រូវទទួល។ ឧទាហរណ៍ ៖ ទីតាំងគ្រែដេកនៅក្នុងអាគារសម្រាប់អ្នកបម្រើតាមយន្ដហោះ ជើងហោះហើរ ឬម៉ោងហោះហើរ ជាដើម ក៏លំអៀងទៅរកបុគ្គលិកចាស់។ក្រៅពីនេះ អតីតភាពការងារ ក៏ទាក់ទិននឹងប្រវែងរបស់សំពត់ដែលពួកគេស្លៀក។ បុគ្គលិកបម្រើលើយន្ដហោះជាច្រើន ឱ្យដឹងថា អ្នកដែលធ្វើការបានច្រើនឆ្នាំ នឹងមានសិទ្ធិស្លៀកសំពត់ខ្លីជាង បុគ្គលិកថ្មី ដើម្បីទាក់ទាញការចាប់អារម្មណ៍។ យ៉ាងនេះក្ដី ក្រុមអ្នកបើកបរយន្ដហោះតែងចាប់អារម្មណ៍នឹងនារីដែលស្លៀកសំពត់វែង ព្រោះពួកគេដឹងថា ពួកគេជា “មាន់ថ្មី”។ស្ថានភាពច្របូកច្របល់ ៖ ការពិតមួយដែលបុគ្គលិកភាគច្រើនបានជួបប្រទះ នោះគឺរបួសដែលពួកគេត្រូវរង គឺមិនត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងារនោះទេ លើកលែងតែ ករណីធំបំផុត ដែលប្រធានក្រុមបាត់បង់ការគ្រប់គ្រង ឬយន្ដហោះត្រូវខូចធ្ងន់។ករណីខាងលើនេះ យន្ដហោះនឹងត្រូវចុះចតដើម្បីធ្វើការស៊ើបអង្កេត (ប្រការដែលមិនមានបុគ្គលិកបើកបរណាម្នាក់ ចូលចិត្ត)។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
សេដ្ឋីប្រកាសថារកបាន ៥ដុល្លារក្នុងមួយឆ្នាំ ត្រូវរដ្ឋដកហូតទ្រព្យ
អាយុ ១១ឆ្នាំ ក្លាយជាម្ចាស់ក្រុមហ៊ុន ផលិតបូគ្រប់ប្រភេទ
យកជីវិតទៅប្ដូរនឹងប្រាក់ជាង ៥ដុល្លារ ក្នុងមួយថ្ងៃ នៅមាត់ភ្នំភ្លើង
ប្រែសម្រួលដោយ ៖តារាប្រភព ៖ Mentalfloss