ភ្នំភ្លើងមួយនៅ New Zealand ដែលដេកលក់អស់ជាង ១០០ ឆ្នាំមកហើយនោះកាលពីពេលថ្មីនេះវាបានផ្ទុះឡើង ណ្ដាលអោយមានផេះ និងផ្សែងដែលនាំអោយមានបញ្ហាដល់ជើងហោះហើរចេញពីNew Zealand។Mount Tongariro ជាភ្នំមួយក្នុងចំណោមភ្នំភ្លើងទាំង ៣ នៅភាគខាងជើងកោះដែលបានផ្ទុះកាលពីពេលថ្មីៗនេះបណ្ដាលអោយមានផេះ ផ្សែងហោះគ្របលើផ្ទៃអាកាស ហើយដោយសារតែបញ្ហានេះបានបណ្ដាលអោយជើងហោះហើរក្នុងតំបន់ ជាពិសេសតំបន់ទេសចរណ៍ Rotorua ត្រូវបានបញ្ជាអោយមានការផ្អាកការហោះហើរ។សូម្បីតែផ្លូវថ្នល់ក៏ត្រូវបានគេបិតដែរព្រោះតែផេះទាំងនោះបានគ្របដណ្ដប់ពេញផ្លូវ ប៉ុន្តែចំពោះចំនួនមនុស្សមានបញ្ហាផ្លូវដង្ហើម ក៏ដូចជាបញ្ហាផ្សេងៗទៀតដែលអាចកើតឡើងពីផេះភ្នំភ្លើងនេះមិនទាន់មាននោះទេ។ យ៉ាងណាខាងក្រសួងពាក់ព័ន្ធបានចេញប្រកាសអោយប្រជាពលរដ្ឋក្នុងតំបន់ស្ថិតនៅក្នុងលំនៅស្ថាននិងប្រយ័ត្ន ភ្នែក និងដង្ហើមជៀសវាងមានបញ្ហាដោយសារផេះបន្ទុះភ្នំភ្លើងនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ sky