មកទល់ថ្ងៃនេះ ទៅហើយជើងហោះហើយ MH370 ដែលបាន បាត់ដំណឹងកាលពី សប្តាហ៍មុន នេះ មិនទាន់មានដំណឹង ថាបានរកឃើញឡើយ ។ ប្រទេសជាច្រើន នៅក្នុងតំបន់ បានចូលរូម ស្វែងរក និងចូលរួមវិភាគ ស៊ើបអង្កេតផងដែរ ដែលចេញជា តំរុយមួយ ផ្សេងទៀតដ៏គួរ អោយ ភ្ញាក់ផ្អើល ។

Japan

បើតាមការ ស៊ើបអង្កេតថ្មីនេះ MH370 ត្រូវបានគេ ប៉ានស្មានថា វាជាការ ចាប់ពង្រត់ ដោយអ្នក មាន ជំនាញក្នុងការ បើកបរ យន្តហោះ ។ មូលហេតមួយចំនួន ដែលត្រូវបាន គេប៉ានស្មានបែប នេះ គឺ ៖ -រាល់បណ្តាញ ទាក់ទង របស់យន្តហោះ ត្រូវបាន កាត់ផ្តាច់ដោយ ចេតនា បន្ទាប់ពីបាន ឆ្លងកាត់ ដែនសមុទ្រភាគខាង កើត របស់ ម៉ាឡេស៊ី ។ -ក្រោយមក ពេលដែលយន្តហោះ ធ្វើដំណើរ ជិតដល់ ព្រំដែនរវាង ម៉ាឡេស៊ី និង វៀតណាម ប្រព័ន្ធ ផ្តល់ដំណឹង ពីការហោះហើរ របស់យន្តហោះ ក៏ត្រូវបានគេ បិទចោលដែរ ។ -បន្ទាប់ពីមក រ៉ាដារបស់ កងទ័ព អាកាសរបស់ ម៉ាឡេស៊ី ចាប់បានសញ្ញា យន្តហោះមួយ ដែលត្រូវ បានគេ ជឿជាក់ថា ជាយន្តហោះ MH370 នោះហោះហើរ បកក្បាលត្រឡប់ ក្រោយវិញ ហើយ ទៅកោះ ម៉ាឡាកា វិញក៏ដាច់ពី ប្រពន្ធរ៉ាដាទៅ ។width=500 ការស៊ើបអង្កេត បានអោយដឹងថា យន្តហោះនេះ ពិតជាត្រូវបាន បញ្ជាដោយ អ្នកមានជំនាញ ស្គាល់គ្រប់ប្រពន្ធ នៃយន្តហោះ ។ ឥលូវនេះ គេក៏មានការ ប៉ាន់ស្មានថ្មី មួយទៀតផងដែរ ដោយ យន្តហោះ នេះអាចធ្វើដំណើរ ទៅទិសដៅ ២ ៖ ១. ភាគខាងជើងទៅ ព្រំដែនរបស់ កាហ្សាក់ស្ថាន និង ទួមេនីស្ថាន និងព្រំដែនខាងជើង ថៃ ។ ២. ភាគខាងត្បូងទៅ ពី ឥណ្ឌូនេស៊ី និង ភាគខាងត្បូង នៃសមុទ្រឥណ្ឌា ។ ព័ត៌មាននេះ បានផ្សព្វផ្សាយទៅ គ្រួសាររបស់ ក្រុមសាច់ញ្ញាតិហើយ ដែលសន្និសិទ្ធ កាសែតនឹង បន្តធ្វើ ជាបន្តទៀតដែល ខាងរដ្ឋាភិបាល សុំអោយអ្នកកាសែត ដាក់សំនួរ អោយបានមុន ម៉ោង ៥និង៣០នាទី ល្ងាច ។

 

ប្រែសម្រួល ៖ កុសលប្រភព ៖ yahoo