Samsung បានប្រកាសជាផ្លូវការ នូវផែនការអាប់ឌេត (Update) Android 4.4 KitKat ដល់បណ្តា ស្មាតហ្វូន និង Tablet Galaxy របស់ខ្លួនជាច្រើន។ តាមរយះនោះ អ្នកប្រើប្រាស់នៃបណ្តាស៊េរី ផលិតផលដូចជា Galaxy Note 3, Galxy Note II, Galaxy S4, Galaxy S III, Tablet Galaxy Tab 3, Note 8, Note 10.1... នឹងត្រូវបានអាប់ឌេតប្រព័ន្ធប្រតិបត្តិការ ឡើងវើហ្សិន Android 4.4.2

អាស្រ័យទៅលើឧបករណ៍ដែលកំពុងប្រើប្រាស់នីមួយៗ អ្នកប្រើប្រាស់អាចទទួលបាន ការប្រកាស ប្រាប់ពីការអាប់ឌេតនេះ ប្រហែលចាប់ពី ពីរបីថ្ងៃទៀត ដល់ពីរបីសប្តាហ៍ ខាងមុខ តាមរយះ OTA (Over-the-air)។ ដូច្នេះ សូមប្រិយមិត្តទាំងអស់គ្នា រង់ចាំទទួលនូវការអាប់ឌេត ដ៏សមស្របមួយ សម្រាប់ឧបករណ៍ របស់ខ្លួន។

/

ខាងក្រោមនេះ គឺជាបណ្តាឈ្មោះឧបករណ៍ Samsung Galaxy ដែលអាចអាប់ឌេតឡើង Android 4.4.2 ខាងមុខឆាប់ៗនេះ ៖

  • Galaxy Note 3
  • Galaxy Note II
  • Galaxy S4
  • Galaxy S4 mini
  • Galaxy S4 Active
  • Galaxy S4 Zoom
  • Galaxy S III
  • Galaxy S III mini
  • Galaxy Mega
  • Galaxy Light
  • Galaxy Note 8.0
  • Galaxy Tab 3 (version 7-inch, 8-inch និង 10-inch)
  • Galaxy Note 10.1
  • Galaxy Note 10.1 (2014 Edition)

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- លេចចេញរូបភាពដំបូង ថតចេញពីកាមេរ៉ាក្រោយរបស់ Nokia X គុណភាពយ៉ាងម៉េចដែរទៅ?- ទូរស័ព្ទតំលៃថោករបស់ BlackBarry លេចចេញនូវរូបភាព និងលក្ខណៈសម្បត្តិ- HTC M8 នឹងបង្ហាញណែនាំ ថ្ងៃទី ២៥ ខែមីនា ជាមួយនឹងកាមេរ៉ា UltraPixel ថ្មី

ប្រែសម្រួល៖ សិលាប្រភព៖ tinhte