នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូង Chung Hong-won ទើបតែបានសុំលាលែងពីតំណែង និងទទួលខុសត្រូវចំពោះវិធីដោះស្រាយដ៏អន់ខ្សោយ របស់រដ្ឋាភិបាល ក្នុងករណីលិចសាឡាង Sewol បណ្ដាលឱ្យមនុស្សរាប់រយនាក់ ស្លាប់ និងបាត់ខ្លួន។

/

នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូង លោក Chung Hong-won

“ប្រការដ៏ត្រឹមត្រូវ គឺខ្ញុំត្រូវតែទទួលខុសត្រូវ និងលាលែងពីតំណែង” នេះគឺជាសម្ដីរបស់នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូង លោក Chung Hong-won ដែលត្រូវបានដកស្រង់ដោយទំព័រ Yonhap ចុះផ្សាយព្រឹកនេះ នៅក្នុងសន្និសិទកាសែតមួយ ក្រោយពីរយៈពេល ១១ថ្ងៃ បន្ទាប់ពីសាឡាង Sewol ត្រូវលិច។ នាយករដ្ឋមន្ដ្រីរូបនេះ ធ្លាប់ត្រូវបានគេស្រែកប្រឆាំង និងគប់ដបទឹក នៅពេលលោក មកសួរសុខទុក្ខសាច់ញាតិរបស់ជនរងគ្រោះ ក្រោយគ្រោះថ្នាក់ ១ថ្ងៃ។មនុស្សជាច្រើន មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះសកម្មភាពជួយសង្គ្រោះដែលធ្វើឡើងដោយយឺតយ៉ាវ និងការកែប្រែរបាយការណ៍ជាបន្ដបន្ទាប់របស់រដ្ឋាភិបាល ក្នុងនោះ អាជ្ញាធរតំបន់ ក៏ធ្លាប់បានប្រកាសថា អ្នកដំណើរទាំងអស់ សុទ្ធតែត្រូវបានជួយសង្គ្រោះ។

width=486

លោក Chung Hong-won ធ្លាប់​ទៅ​សួរ​សុខ​ទុក្ឋ​សាច់​ញាតិ​របស់​ជន​រង​គ្រោះ

សាឡាង Sewol ដែលដឹកភ្ញៀវ (ភាគច្រើនគឺសិស្ស និងគ្រូបង្រៀន) ជាង ៣០០នាក់ (មន្ដ្រីជំនាញថា ចំនួនមនុស្សនៅលើសាឡាង អាចឡើងដល់ ជិត ៥០០នាក់) បានជួបគ្រោះថ្នាក់ ក្នុងពេលឆ្ពោះទៅទិសខាងត្បូង ដោយចេញពីកំពង់ផែ Incheon ទៅកាន់កោះ Jeju ដើម្បីលំហែកាយ។ មកដល់ពេលនេះ សាកសព ១៨៧នាក់ ត្រូវបានរកឃើញ ក្រៅពីនេះ គឺនៅបាត់ខ្លួននៅឡើយ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theguardian