ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃច័ន្ទ​ ម្សិលមិញ​ ភ្នាក់ងារប្រឆាំង អំពើពុករលួយម៉ាឡេស៊ីឬ  Malaysia anticorruption agency អោយដឹងថា ទឹកប្រាក់   ប្រមាណ ៧០០ លានដុល្លារ (2.6 billion ringgit) ដែលបានវេរចូលគណនីធនាគារផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តីចាំផ្ទះ ម៉ាឡេស៊ី Najib Razak នោះ គឺជា ទឹកប្រាក់ បរិច្ចាកពីការចូលរួមចំណែករបស់ម្ចាស់ជំនួយ វាពុំមែនជា  ប្រាក់ពុករលួយពីក្រុមហ៊ុន វិនិយោគរដ្ឋ ដែលមានឈ្មោះថា (1Malaysia Development Berhad = 1MDB ) នោះទេ ។

/

ទោះជាយ៉ាងណាក៏ដោយចុះ គណៈកម្មការប្រឆាំង អំពើពុករលួយ ពុំបានគូសបញ្ជាក់អោយដឹង ពី ប្រភពនៅពីក្រោយ ទឹកប្រាក់ទាំងនោះនៅឡើយទេ ថាតើ នរណាជាអ្នក  បរិច្ចាក (នរណាជាម្ចាស់ ជំនួយ?)  និងបរិច្ចាកក្នុងគោលបំណងអ្វីនៅឡើយទេ ។ គួរបញ្ជាក់ថា    មន្រ្តី  MACC ពុំបានឆ្លើយ តបទៅលើព័ត៌មានលម្អិត តាមរយៈការសាកសួរសំនួរនោះទេ ។

សេចក្តីថ្លែងការណ៍ រួមពី គណៈកម្មការប្រឆាំង អំពើពុករលួយ អោយដឹងថា ៖​លទ្ធផលនៃការតាម ដាននិងស៊ើបអង្កេត បញ្ជាក់ច្បាស់ថា ទឹក    ប្រាក់  ប្រមាណ ៧០០ លានដុល្លារ ដែលបានវេរចូល គណនីធនាគារផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តីនោះ គឺជាប្រាក់ បរិច្ចាកពីការចូលរួមចំណែក របស់ ម្ចាស់ជំនួយ ពុំមែនជាប្រាក់ពុករលួយ ពី 1MDB នោះទេ ។

គួរបញ្ជាក់ថា អំឡុងថ្ងៃទី ២ ខែ កក្កដា ដើមខែ  កន្លង  ទៅនេះ  កាសែត The Wall Street Journal ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ក្រុមស៊ើបអង្កេតម៉ាឡេស៊ី បានបញ្ជាក់អោយដឹងថា ទឹកប្រាក់ ប្រមាណ ៧០០ លានដុល្លារ ត្រូវបានវេរ  ចូលគណនី ធនាគារផ្ទាល់ខ្លួនមួយ ដែលត្រូវបានគេដាក់ បន្ទុក និងសង្ស័យថា ជាគណនីធនាគារផ្ទាល់ខ្លួន  លោកនាយករដ្ឋមន្រ្តី ប្រទេស ម៉ាឡេស៊ី បន្ទាប់ ពីក្រុមស៊ើបអង្កេត បញ្ជាក់បានថា  រាល់  ប្រតិបត្តិការវេរលុយ  ទៅគណនីផ្ទាល់ខ្លួងខាងលើ គឺត្រូវ បានធ្វើឡើងតាមរយៈ បណ្តាភ្នាក់ងារ ធនាគារ    និងក្រុមហ៊ុន​ ដែលមានទំនាក់ទំនងស្និទ្ធនឹងក្រុម ហ៊ុន 1MDB ។ អំឡុងនឹងព្យុះភ្លៀង នៃការរិះគន់ ពាក់ព័ន្ធ    រឿងអាស្រូវមួយនេះ លោក នាយករដ្ឋ មន្រ្តីចាំផ្ទះ ភ្លាមៗ ពុំបានមានប្រតិកម្មឆ្លើយតបអ្វីនោះទេ ប៉ុន្តែ ក្រោយ  មក​លោកបដិសេធជាដាច់ ខាតនូវការចោទប្រកាន់ អំពើពុករលួយខាងលើ ខណៈតម្រូវអោយមានការស៊ើបអង្កេត ឯករាជ្យ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ WSJ