ព័ត៌មានអន្តរជាតិ៖នាយករដ្ឋមន្រ្តីចាំផ្ទះ ប្រទេស ម៉ាឡេស៊ី លោក Datuk Seri Najib Tun Razak បានធ្វើការតាំងចិត្តយ៉ាងមុតម៉ាំ ជាមួយនឹងការលើកឡើងអោយដឹង ថា លោក នឹងមិនធ្វើអោយ ប្រជាពលរដ្ឋ ខកចិត្តនោះទេ ។ លោកនឹងប្រឹងប្រែងអោយអស់ពី  លទ្ធភាព ក្នុងបុព្វហេតុ បម្រើ ការពារប្រទេសជាតិ ស្របពេលដែល លោកបានអំពាវនាវ ដល់  ពលរដ្ឋម៉ាឡេស៊ីទាំងអស់ ចូរកុំ ជឿជាក់គ្រប់រឿងពេក ពីបណ្តាញសង្គម ព្រោះថា បណ្តាញសង្គម   គ្រាន់តែជាសម្បទា ដ៏ចម្បង មួយក្នុងការចែករំលែកព័ត៌មាន ប៉ុន្តែ មិនមែន គ្រប់ព័ត៌មាន គ្រប់ហេតុការណ៍ទាំងអស់បណ្តាញ សង្គមអាចក្តាប់ជុំបានទាំងអស់នោះទេ ។

ពួកយើងមិនអាចជាមនុស្សដែលគ្មានការបែងចែកនិងការវិភាគ រកភាពត្រូវបាននោះទេ គួររំឮក ថាទាំងអស់នេះ គឺជាការលើកឡើងពីសំណាក់ លោកនាយករដ្ឋមន្រ្តី  Razak នៅឯកម្មវិធី buka puasa event at Felda Chini 5 អំឡុងថ្ងៃសៅរ៍ម្សិលមិញ ។

/

លោកបន្តគូសបញ្ជាក់ក្តែងៗអោយដឹងថា ៖ ការវិភាគត្រូវគឺជាកត្តាដ៏សំខាន់ជាទីបំផុតដែលអាច ការពារសន្តិភាព និង បូរណភាពទឺកដី ជូនប្រទេសជាតិ ។ ជាការពិត អ្វី  ដែល លោកបានលើក ឡើងខាងលើ គឺលោកបានស្តែង   ចេញ  ជាសុន្ទរកថា អំឡុងកម្មវិធី នៃ គម្រោង Felda Global Ventures (FGV) បញ្ជាទិញ Eagle High   Plantations រាល់បញ្ហា ពួកយើងត្រូវតែ សិក្សាអោយ បានច្បាស់ យើងមិនប្រញាប់ពេកនោះទេដូច្នេះពួកយើងនឹងចុះសន្ធិសញ្ញាយោគយល់គ្នាជាមុន សិន មុុននឹងបញ្ជាទិញជាក់ស្តែង ល្គិកណា រាល់ម្ចាស់ភាគហ៊ុនទាំងអស់មានការយល់ស្របព្រម គ្នា ។ លោកបន្តអោយដឹងថា គម្រោង FGV គឺជាផែនការ ដ៏មាន  ប្រសិទ្ធភាព ដែលជាជម្រើស ថ្មីមួយទៀត ក្នុងវិសាលភាព ផ្ទៃដីដាំដុះ ខណៈ  ផ្ទៃ  ដីដាំដុះ នៅម៉ាឡេស៊ី គឺមានកម្រិត ។ នេះគឺ ជាជម្រើសដែលអាចធ្វើទៅបាន នៅម៉ាឡេស៊ី ។ ប្រសិន   បើយើងងាកក្រឡេកទៅមើល ទ្វីបអា ហ្រ្វិកឯណោះវិញ មានការគម្រាមគំហែងខ្លាំង ពីក្រុមសកម្មប្រយុទ្ធ Boko Haramខណៈអាមេរិក ខាងត្បូងឆ្ងាយខ្លាំង មិនចាំបាច់ ធ្វើការប្រៀបធៀប    ដោយ ឡែក ងាកទៅមើលកម្ពុជា ឯណោះ វិញ លក្ខខ័ណ្ឌអាកាសធាតុ មិនអំណោយផលជាដើម ។

ជាការគូសបញ្ជាក់ ដូចគ្នាដែរ នាយករដ្ឋមន្រ្តីរូបនេះ បានធ្វើការ  តាំងចិត្ត ជាមួយនឹង ការសន្យា ថា លោកនឹងមិនអោយធ្វើពលរដ្ឋម៉ាឡេស៊ី អស់ជំនឿជាក់    មកលើលោក ព្រោះតែរឿងអាស្រូវ ប្រព្រឹត្តិអំពើពុករលួយ លុយ ៧០០ លានដុល្លារ ដូចដែល កាសែត  អាមេរិក លើកឡើង កាលពី សប្តាហ៍កន្លងទៅនោះទេ ៕

- អាន ៖ នាយករដ្ឋមន្រ្តី ចាំផ្ទះ រងនូវព្យុះភ្លៀង ក្រោយផ្ទុះរឿងអាស្រូវ វេរលុយ ៧០០ លានដុល្លារ ចូលគណនីធនាគារ

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន