ព័ត៌មានអន្តរជាតិ ៖ យន្តហោះ Citilink ជាមួយ នឹង វត្តមានផ្ទុក អ្នកដំណើរសរុប ១៧៤ នាក់នោះ បានរអិលចេញពីផ្លូវរថ ព្រលានយន្តហោះ អន្តរជាតិ នាភាគខាងលិច ប្រទេស ឥណ្ឌូនេស៊ី អំឡុង ថ្ងៃអាទិត្យ ម្សិលមិញនេះ ។ ហោចណាស់ មនុស្ស ៣ នាក់ បាន ទទួលរងរបួសធ្ងន់ស្រាល ក្នុង ហេតុការណ៍ គ្រោះថ្នាក់លើកនេះ ស្របពេលដែលព្រលានយន្តហោះ ត្រូវបិទទ្វារ ដំណើរការជាផ្លូវ ការ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយពីទំព័សារព័ត៌មានក្នុងស្រុកឥណ្ឌូនេស៊ី។
បញ្ជាក់ ៖ រូបភាព ឯកសារ យន្តហោះ ប្រភេទតែមួយ Airbus A320 ធ្លាប់រអិលធ្លាក់ផ្លូវ
អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក Julius Barata ស្រាយ បំភ្លឺ ដល់សារព័ត៌ មាន Reuters អោយដឹងថា យន្តហោះរអិលធ្លាក់ផ្លូវខាងលើគឺបានបិទជិតផ្លូវរថព្រលានយន្តហោះ ដូច្នេះហើយ អាកាសយានដ្ឋានទាំងមូល នៅបន្តបិទទ្វារ នៅឡើយ ។ របាយការណ៍ បញ្ជាក់អោយ ដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ប្រភេទ Airbus A320 គឺធ្វើដំណើរ ពីទីក្រុង Jakarta ទៅ កាន់ទីក្រុង Padang ប្រទេស ឥណ្ឌូនេស៊ី ក្នុងនោះ ប្រភពបញ្ជាក់អោយដឹងថា យន្តហោះ តួខាង មុខទទួលរងនូវការខូចខាត ច្រើនគួរសម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ