កាលពីពេលថ្មីៗនេះ ព័ត៌មានពី DisplaySearch បានបង្ហាញឲ្យដឹងថា ស្មាតហ្វូន iPhone 6 ដែល មានអេក្រង់ទំហំ 5,5 inch មាននឹងកំរិតរីសូលុយស្យុង 1.080x1.920 pixel FullHD។

អង្គការស្រាវជ្រាវទីផ្សារ DisplaySearch បានផ្គត់ផ្គង់នូវសេចក្តីប្រកាស (សន្និដ្ឋាន) សម្រាប់ឆ្នាំ ២០១៤ បានឲ្យឃើញថា Apple ប្រាកដណាស់ដែលថា នឹងនាំយកស្មាតហ្វូន iPhone ពីរម៉ូដែល ផ្សេងគ្នា ជាមួយនឹងអេក្រង់ទំហំខុសគ្នា មកបង្ហាញណែនាំនៅលើទីផ្សារ។

/

សេចក្តីប្រកាស (សន្និដ្ឋាន) របស់ DisplaySearch

បើតាមសេចក្តីប្រកាសនេះ Apple នឹងបង្ហាញណែនាំនូវ iPhone ពីរម៉ូដែលផ្សេងគ្នា ដែលមួយនឹង មានបំពាក់នូវអេក្រង់ទំហំ 4,7 inch កំរិតរីសូលុយស្យុង 900x1.600 pixel និងដង់ស៊ីតេភិចស្យែល 386 ppi ហើយមួយទៀតមានទំហំអេក្រង់ 5,5 inch កំរិតរីសូលុយស្យុង 1.080x1.920 pixel និង ដង់ស៊ីតេភិចស្យែល 401ppi។​

/

iPhone 6 នឹងមានទំហំអេក្រង់ពីរផ្សេងគ្នាគឺ 5.5 inch និង 4,7 inch (រូបភាពច្នៃ)

DisplaySearch ក៏បានធ្វើការសន្និដ្ឋានបន្ថែមថា iPhone 6 នឹងមាន អេក្រង់ធ្វើពីបច្ចេកវិទ្យា អេក្រង់សីតុណ្ហភាពទាប LTPS LCD ដូចទៅនឹងអេក្រង់របស់ iPhone 5S សព្វថ្ងៃនេះដែរ៕

 

ប្រែសម្រួល៖ សិលា ប្រភព៖ kenh14