ការបង្ហាញខ្លួន គំរូ iPhone ថ្មីពីរម៉ូដែល មិនបានធ្វើឲ្យ ពិភពហិរញ្ញវត្ថុ Wall Street មានភាពសប្បាយរីករាយនោះឡើយ ដោយគ្រប់បណ្តាព័ត៌មានសំខាន់ៗ ដែលគេចង់ដឹង គឺត្រូវបានលេចចេញព័ត៌មានចចាមអារាម ជាយូរមកហើយ។
ជាមួយបណ្តាព័ត៌មានចចាមអារាម ក្នុងរយះពេល ២ខែកន្លងមកនេះ គឺជាដំណើរការ ស្រោចស្រង់ភាគហ៊ុនរបស់ Apple: ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ ថ្ងៃទី ១០ ខែកញ្ញា តំលៃភាគហ៊ុនរបស់ Appleបានកើនឡើងជាង 1/3។
ជាក់ស្តែង បើប្រៀបធៀបជាមួយនឹងកំរិតកំពូល 700 USD កាលពីឆ្នាំមុន (មុន និងក្រោយ iPhone 5បង្ហាញខ្លួនមិនយូរប៉ុន្មាន) កំរិតភាគហ៊ុនប្រហែល 500 USD សំរាប់ពេលបច្ចុប្បន្ននេះ គឺជារឿងគួរឲ្យអស់សង្ឃឹមខ្លាំងបំផុត។ ទន្ទឹមនឹងនោះ បន្ទាប់ពីព្រឹត្តិការណ៍ iPhone 2013 កាលពីថ្ងៃម្សិលមិញ តំលៃភាគហ៊ុន Apple មិនត្រឹមតែមិនកើនឡើងនោះទេ វាបែរជាធ្លាក់ចុះ 1,7% នៅសល់តែ 497,8 USD។
ភាពសោះអង្គើយ របស់ Wall Street ជាមួយនឹងព្រឹត្តិការណ៍ iPhone 2013 គឺគ្មានអ្វីពិបាកយល់ឡើយដោយសារតែ ផលិតផលថ្មីទាំងអស់របស់ Apple សុទ្ធតែត្រូវបានចចាមអារាម តាំងពីយូរ (លេចធ្លាយអាថ៌កំបាំង គ្មានអ្វីប្លែកគួរឲ្យភ្ញាក់ផ្អើល) ហើយនៅក្នុងឆ្នាំនេះ កំរិតនៃព័ត៌មានចចាមអារាម គឺកាន់តែធ្ងន់ធ្ងរ ច្រើនដង ជាងមុនទៅទៀត។ Wall Street: ពិបាកក្នុងការស្វែងរកអ្វីដែលថ្មី សក្តិសមពី Appleទៀតណាស់ CNET បញ្ជាក់ឲ្យដឹង៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iPhone 5 ត្រូវបានឈប់ធ្វើការផលិតថ្មីទៀត, iPhone 4S មានតំលៃ 0 $ ពេលទិញមានកុងត្រា
- ទស្សនាវីដេអូឡើងវិញទាំងស្រុង នៃព្រឹត្តិការណ៍បង្ហាញខ្លួន iPhone 5S / iPhone 5C
- ទើបតែបង្ហាញខ្លួន iPhone ថ្មីរបស់ Apple ត្រូវបាន Microsoft និង Nokia រិះគន់សើចចំអក
- iOS 7 នឹងដាក់បង្ហាញ ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះ
- iPhone 5S បង្ហាញខ្លួនជាផ្លូវការ មានបីពណ៌ chip A7 ថ្មីស្រឡាង
- iPhone SC បង្ហាញខ្លួនជាផ្លូវការ, មានច្រើនពណ៌, អេក្រង់ 4 Retina, Camera 8MP
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ Vreview