អ្នកប្រើប្រាស់ iPhone 5 ដែលបានអាប់ឌេតឡើង iOS 7 និង iPhone 5C ថ្មី (មាន Hardware ដូច iPhone 5 ដែរ) មួយចំនួន បានរអ៊ូរទាំ ជាមួយនឹងកំហុសមួយ ដែលធ្វើឲ្យបរិមាណថ្មរបស់ស្មាតហ្វូនចេះតែបន្តអស់ថ្មយ៉ាងឆាប់រហ័ស បើទោះជាកំពុងតែសាកថ្ម ក៏ដោយ។

កាលពីពេលកន្លងទៅថ្មីៗនេះ មានច្រើនករណី ដែលអ្នកប្រើប្រាស់រអ៊ូរទាំនៅលើអ៊ីនធឺណេត ស្តីពីបញ្ហាតែមួយដូចគ្នាគឺ ពាក់ព័ន្ធនឹងបញ្ហាថ្មរបស់ iPhone 5 ដែលបានឡើង iOS 7 ក៏ដូចជា iPhone 5C ថ្មីរបស់ពួកគេ។ ជាក់ស្តែង បណ្តាករណីទាំងនោះ ត្រូវបានរ៉ាយរ៉ាប់ឲ្យដឹងថា ស្មាតហ្វូនកំពុងតែមានថ្មស្ថិតក្នុងកំរិត ៧០% ឡើង ហើយត្រូវបានអ្នកប្រើប្រាស់ ដោតសាកថ្មនៅពេលយប់ ប៉ុន្តែមកដល់ពេលព្រឹក ថ្មបែរជាអស់រលីង, អត់យល់? ។

តាម GSMArena បណ្តាករណីទាំងនេះ កើតឡើងជាមួយនឹងបណ្តា iPhone 5 ដែលបានទិញនៅពេលវេលាខុសៗគ្នា និង ពីទីកន្លែងខុសគ្នាដែរ ហើយ iPhone 5C ថ្មីមួយចំនួន ពួកគេបានទិញនៅថ្ងៃទើបចេញលក់។ បញ្ហាដែលជួបអាក្រក់ជាងគេបំផុត គឺករណីថ្មរបស់ iPhone 5 ចេះតែបន្តអស់ជាលំដាប់ បើទោះបីជាស្មាតហ្វូនកំពុងតែត្រូវបានដោតសាកថ្ម ក៏ដោយ។

/

គេហទំព័រ GSMArena ក៏បានធ្វើពិសោធសាកល្បងជាមួយ iPhone 5 ក្នុងរយះពេលខ្លីមួយ ពេលដែលថ្មចាប់ផ្តើមស្រកចុះនៅសល់កំរិត ១០% ពួកគេចាប់អារម្មណ៍ឃើញថា ស្មាតហ្វូនហាក់ដូចជាក្តៅខ្លាំងខុសពីធម្មតា ពេលស្ទាបកាន់វា។ កត្តានេះ បង្ហាញឲ្យឃើញថា Chipset មានដំណើរការច្រើនគួរសម រហូតធ្វើឲ្យអស់ថ្ម។

ជាក់ស្តែងបើយើងប្រៀបធៀបនឹងកំហុស ដែលបានកើតមានឡើងនៅលើ iOS 6 ពេលទើបតែចេញដំបូង គឺ iOS 7 បានជួបបញ្ហាកំហុសតិចជាង ហើយបញ្ហាទាំងនេះ នឹងត្រូវបានដោះស្រាយ ដូចនឹងVersion មុនដែរ។ សង្ឃឹមថា នៅពេលឆាប់ៗខាងមុខនេះ Apple នឹងមានដំណោះស្រាយ កែសម្រួលបញ្ហា ឆាប់អស់ថ្មនេះ នៅ Version អាប់ឌេត បន្ទាប់ទៀតជាក់ជាមិនខាន៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- ចេញលក់ iPhone ថ្មី មនុស្សជាច្រើននាក់ បោះបង់ Samsung- Galaxy S4, S3 និង Note2 នឹងត្រូវបាន Update ឡើង Android 4.3 នៅចុងឆ្នាំនេះ- Apple បញ្ចេញ Version Update iOS 7.0.2 កែសម្រួលកំហុស Lock Screen- Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបានបង្ហោះរួច បានហើយ (Edit Status)- Selena Gomez ឡើងឆាកអត់ស្លៀកខោក្នុង ធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេច
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ zing

iOS 7 dính lỗi pin nghiêm trọng khiến dung lượng pin của máy tụt đột ngột. Trang GSMArena cũng đã thực hiện một thử nghiệm nhỏ với iPhone 5 trong thời gian ngắn, khi mức pin bắt đầu tụt xuống ngang mức 10% thì cảm giác máy có phần nóng bất thường khi chạm vào. Điều này cho thấy chipset đã làm việc khá nhiều dẫn đến hao pin. Đây nhiều khả năng là một lỗi trong quá trình chạy nền khiến cho điện thoại phải khởi động lại để giải quyết vấn đề. Bài viết: http://news.zing.vn/iPhone-5-va-iPhone-5C-gap-loi-pin-nghiem-trong-voi-iOS-7-post355840.html#categoryNguồn Zing News
Trang GSMArena cũng đã thực hiện một thử nghiệm nhỏ với iPhone 5 trong thời gian ngắn, khi mức pin bắt đầu tụt xuống ngang mức 10% thì cảm giác máy có phần nóng bất thường khi chạm vào. Điều này cho thấy chipset đã làm việc khá nhiều dẫn đến hao pin. Đây nhiều khả năng là một lỗi trong quá trình chạy nền khiến cho điện thoại phải khởi động lại để giải quyết vấn đề. Bài viết: http://news.zing.vn/iPhone-5-va-iPhone-5C-gap-loi-pin-nghiem-trong-voi-iOS-7-post355840.html#categoryNguồn Zing News
Trang GSMArena cũng đã thực hiện một thử nghiệm nhỏ với iPhone 5 trong thời gian ngắn, khi mức pin bắt đầu tụt xuống ngang mức 10% thì cảm giác máy có phần nóng bất thường khi chạm vào. Điều này cho thấy chipset đã làm việc khá nhiều dẫn đến hao pin. Đây nhiều khả năng là một lỗi trong quá trình chạy nền khiến cho điện thoại phải khởi động lại để giải quyết vấn đề. Bài viết: http://news.zing.vn/iPhone-5-va-iPhone-5C-gap-loi-pin-nghiem-trong-voi-iOS-7-post355840.html#categoryNguồn Zing News