នៅចំថ្ងៃដែល Microsoft ទិញយកក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ ក្នុងតំលៃ ៧,២ ពាន់លានដុល្លារក្រុមហ៊ុនទូរស័ព្ទថ្មីមួយមានឈ្មោះថា Newkia ត្រូវបានលោក Thomas Zilliacus (អតីត CEO តំបន់អាស៊ី - ប៉ាស៊ីហ្វិច របស់ Nokia) បង្កើតឡើងជាផ្លូវការនៅប្រទេសសឹង្ហបុរី។

ចែករំលែកជាមួយ ZDNet, លោក Zilliacus បានឲ្យដឹងថា ការពិតទៅ គាត់ចង់ទិញយកក្រុមហ៊ុន Nokia មុននេះប្រហែលជាមួយឆ្នាំមុន ប៉ុន្តែមិនមានលុយគ្រប់គ្រាន់ ក្នុងការទិញ។ គាត់ក៏បានដឹងដែរថា មានមនុស្សជាច្រើននាក់ រង់ចាំ ចង់ឲ្យ Nokia បង្ហាញខ្លួនបណ្តាគំរួស្មាតហ្វូន ប្រើប្រាស់ Android។ ដូចនេះហើយ គោលដៅរបស់លោកជាមួយ Newkia នឹងជួលបណ្តាបុគ្គលិកដែលបានធ្វើនៅ Nokia ផលិតស្មាតហ្វូន ប្រើប្រព័ន្ធប្រតិបត្តិការរបស់ Google។

/

លោក Thomas Zilliacus

Newkia ចង់នាំយកនូវបទពិសោធន៍ ការយល់ដឹងពីទីផ្សារ បច្ចេកវិទ្យា និងការរចនាម៉ូតរបស់Nokia មកបង្កើតនូវបណ្តាស្មាតហ្វូនល្អបំផុតមួយ ប៉ុន្តែប្រើប្រាស់ Android ជំនួសឲ្យ Symbianឬ Windows Phone, លោក Zilliacus សង្កត់ធ្ងន់ឲ្យដឹង។

Newkia នឹងធ្វើការបង្ហាញខ្លួនស្មាតហ្វូនដំបូងគេ នៅក្នុងរង្វង់មួយឆ្នាំទៀត ប៉ុន្តែផែនការនេះ អាចត្រូវបានកែតម្រូវ អាស្រ័យទៅលើហិរញ្ញវត្ថុ និងចំនួនបុគ្គលិក Nokia ដែលខ្លួនអាចជួលមកជួយផលិតស្មាតហ្វូនបាន។ លោក Zilliacus បានធ្វើការបញ្ជាក់ថា នឹងបង្កើតក្រុមស្រាវជ្រាវនិងអភិវឌ្ឍ នៅប្រទេសហ្វាំងឡង់តែម្តង ប៉ុន្តែទីចាត់ការធំ គឺនៅ សឹង្ហបុរី៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Microsoft ប្រកាសថា នឹងទិញយក Nokia ក្នុងតំលៃសរុប ៥,៤៤ ពាន់លានអឺរ៉ូ

- នឹងមិនមានទូរស័ព្ទណាទៀត មានឈ្មោះ Brand Nokia ទៀតទេ

- Apple កំពុងធ្វើពិសោធ គំរូ iPhone មានអេក្រង់ទំហំធំ ចាប់ពី 4,8 inch ដល់ 6 inch

- Apple នឹងរៀបចំព្រឹត្តិការណ៍ ៣ទៀត នៅប៊េរឡាំង ប៉េកាំង និងតូក្យូ បន្ទាប់ពីធ្វើនៅអាមេរិច

- បណ្តាការពិតមួយចំនួន ដែលលោកអ្នកមិនទាន់ដឹង ស្តីពី iPhone

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ Vexpress