រាជធានី​ភ្នំពេញ ៖ ​បន្ទាប់​ពីទទួល​បានការ​តែ​ងតាំង​ជា​អគ្គ​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​​ថៃ​មក​​ លោក​នាយ​ឧត្តម​សេនីយ៍​​ប្រាយុទ្ធ ច័ន្ទ​អូចា ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​​ជាន់ខ្ពស់ អគ្គ​បញ្ជា​ការ​​​ដ្ឋាន​កង​ទ័ព​ជើងគោកថៃមកបំពេញ​ទស្សនកិច្ច​​​រយៈ​ពេល​២ថ្ងៃ​នៅព្រះរាជាណា​ចក្រ​កម្ពុជា​គ ឺថ្ងៃ ទី២០ និង​២១ ធ្នូ ​ឆ្នាំ​២០១០ ។​ ​នា​ព្រឹក​ថ្ងៃទី២០ ធ្នូ ឆ្នាំ​២០១០ ​គណៈ​ប្រតិ​ភូ​​អគ្គ​បញ្ជា​ការ​ដ្ឋានក​ង​ទ័ព​ជើង​គោក​ថៃ​ដឹក​នាំ​ដោយ​លោក​នាយ​ឧត្តម​សេ​នីយ៍​ប្រា​យុ ទ្ធ ​ច័ន្ទ​អូ​ចា ​បាន​អញ្ជើញ​​ចូល​ជួប​សំដែង​ការ​គួរ​សម​​​​​ជា​មួយ​​លោក​​នាយ​ឧត្តម​សេនីយ៍​មាស សុភា ទី​ប្រឹក្សា​ផ្ទាល់​​សម្តេចអគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​​ជា​​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ ទ ​និងជាមេបញ្ជា​ការ​កងទ័ព​ជើង​គោក​នៅ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ស្ថិត​ក្នុង​ភូមិ​អង្គ​ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ​រាជ​ធានីភ្នំពេញ ។ ​បន្ទាប់​ពី​ពិធី​វន្ទ​នកិច្ច​​របស់កង​កិត្តិយ​ស​​រួច​មក លោក​នាយ​ឧត្តម​សេនីយ៍​ប្រាយុទ្ធ ច័ន្ទអូ​ចា និង​ប្រតិ​ភូ​អម​ដំណើរ​​ លោក​នាយ​ឧត្តម​សេនីយ៍​​មាស​ សុភា ​បានអញ្ជើញ​​ចូល​រួម​ប្រារព្ធ​ពិធី​គោរព​​​ទង់​ជាតិ​​​នៃ​ប្រទេស​ទាំង​ពីរ ។ ក្នុងឱកាស​នោះ​ដែរ​ គណៈ​​​ប្រតិភូ​​បាន​ទទួល​បដិ​សណ្ឋារ​កិច្ច​​​ពីនាយ​ទាហាន​​ជាន់ខ្ពស់​កង​ទ័ព​ជើង​គោក​​​នៃកង​យោធ​ពល​ខេមរ​ ភូមិន្ទ​​ផង​ដែរ ។ ​
ក្នុងជំនួ​ប​សវ​នា​ការ​នា​ឱកាស​នោះ លោក​នាយ​ឧ​ត្តម​សេនីយ៍​​មាស សុភា ​​​បាន​សំដែង​នូវ​អំណរ​សាទរ​ចំពោះ ការ​ទទួល​បាន​មុខ​តំណែង​​​ថ្មី​របស់លោក​ប្រា​យុទ្ធ ​ច័ន្ទ​​អូចា ​​និងសង្ឃឹម​​ជឿ​ជាក់​លើ​កិច្ច​​សហប្រតិបត្តិ​ការ​ល្អ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ។ លោក​បាន​​បញ្ជាក់ថា ដើម្បី​ឱ្យ​តំបន់​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ព្រំ​ដែន​ សន្តិភាព មិត្ត​ភាព​ សហ​ប្រតិបត្តិ​ការ​​​ និង​អភិ​វឌ្ឍន៍​​ កង​ទ័ព​ប្រទេស​ទាំងពីរ​ត្រូវ​​សហការ​គ្នា​ឱ្យបានល្អ​ ពិភាក្សា​​ផ្តល់​យោ​បល់​គ្នាគ្រប់​យន្ត​ការ និងគ្រប់​បញ្ហា​ដែលកើត​ឡើង​ ។ បញ្ហា​​ខ្សែ​បន្ទាត់ព្រំ​ដែនយើង​ត្រូវ​ទុក​ឱ្យ​គណៈ​​កម្មា​ធិការ​​ជាតិ​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​ប្រជុំ​ ពិភាក្សា​ដោះ​ស្រាយ​ និង​វាស់វែង ។ លោក​នាយ​ឧត្តម​សេនីយ៍​​​មាស​ សុភា ក៏​បាន​ជូនពរ​ដល់ដំណើរ​​ទស្ស​នកិច្ច​​​របស់គណៈ​ប្រតិភូ​​​អគ្គ​មេ​បញ្ជា​ការ​​កង​ទ័ព​ជើង​គោក​​ថៃ ទទួល​បាន​ជោគ​ជ័យ​ និង​នាំ​មក​នូវ​ការ​រឹត​ចំណង​​មិត្ត​ភាព​រវាង​​កង​ទ័ព​ប្រទេស​ទាំង​ពីរ​បាន​ល្អឡើង​វិញ និងឆ្ពោះ​ទៅ​ដល់​ការ​អភិវឌ្ឍតំបន់​​ព្រំដែន​ប្រទេស​ទាំង​ពីរ​​ផង ។
លោក​នាយ​ឧត្តម​សេនីយ៍​ប្រាយុទ្ធ ច័ន្ទ​អូ​ចា ​បានបញ្ជាក់​ថា ​កង​ទ័ព​​ភូមិន្ទថៃ​​ នឹងបន្ត​កិច្ច​សហ​ប្រតិបត្តិការ​​ជា​មួយ​កង​យោធពល​ខេមរ​​ភូមិន្ទ​ពិភាក្សា​គ្នា​គ្រប់​យន្ត​ការ​ពេល​មានបញ ្ហា​កើត​ឡើង​ ចៀស​វាង​​នូវ​អំពើ​ហិង្សា ។ ​រួមគ្នា​បង្ក្រាប​បទ​ល្មើស​​តាមបណ្តោយ​​ព្រំ​ដែន​រួម​ និង​​បង្ក្រាប​ការ​​​ចរា​ចរ​គ្រឿង​ញៀន​ផង​ដែរ ។ ភាគី​ថៃ​នឹង​បន្ត​ទទួល​ការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្សក្នុង​កង​យោធពលខេមរភូមិន្ទ ដូច​ដែល​ធ្លាប់​បាន​សហ​ការ​នា​ពេលកន្លង​មក ។
លោក​នាយ​ឧត្តម​សេនីយ៍​ប្រា​យុទ្ធ ​ច័ន្ទ​អូ​ចា បាន​សំដែង​អំណរគុណ​ចំពោះ​ថ្នាក់​ដឹកនាំប្រទេស​​កម្ពុជា​ដែលបានកែ​សំរួល​កង​ទ័ព​នៅ​តំបន់​​​ព្រំ​​ដែន​​និង ​បានអរគុណ​ចំពោះ​លោក​នាយ​ឧត្តម​សេ​នីយ៍​​​មាស សុភា ​ដែល​ជា​រៀមច្បង​ និង​មានបទ​ ពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​កង​ទ័ពជើង​គោក​​​រយៈ​ការ​ជាង​១០​ឆ្នាំ​កន្លង​មក​នេះ ព្រម​ទាំង​បាន​ផ្តល់​នូវ​អនុសាសន៍​ល្អៗ​សំរាប់​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ នេះ​ជាលើក​ដំបូង​ក្រោយ​ជំនួប​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និងលោក​អាប់ភីស៊ីត វេ​ចា​ជីវ៉ា ​ដែលអគ្គ​​មេបញ្ជាការ​កង​ទ័ព​ជើងគោក​ថៃបាន​អញ្ជើញ​​មកបំពេញ​​ទស្ស​ន កិច្ច​​​ជា​ផ្លូវ​ការ​នៅព្រះរាជាណា​ចក្រ​កម្ពុជា​ ស្រប​ពេលនឹងការអប​អរ​សាទរ​​ប្រារព្ធ​ខួប​លើកទី៦០​នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-ថៃ​ និងបន្ទាប់​ពី​កង​ទ័ព​ថៃបានដកចេញ​ជា​ស្ថាពរ​ពីវត្ត​កែវសិក្ខាគិរី​​ស្វារៈ​នៃ​តំបន់​ប្រា​សាទ​ព្រះវិ ហារ ៕
ដោយ ៖ យក់ យុទ្ធនា​ការ