ខេត្តស្ទឹងត្រែង ៖ ទី​តាំង​​សិប្ប​កម្ម​កែច្នៃ​​ឈើ​ធំៗ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ ត្រូវ​បាន​ចាប់​រឹបអូស​​​ចំនួន​​​៤​ទី​តាំងហើយ​ចាប់តាំង​ពី​ម៉ោង​៨​ព្រឹក ថ្ងៃទី២៤ ធ្នូ ​កន្លងមក​ ។ ការ​ចុះ​បង្ក្រាប​ឈើ​ក្នុង​សិប្បកម្ម​កែ​ច្នៃ​នេះ​​ដឹកនាំ​ដោយ​លោក​អ៊ុង ​សំអាត អនុ​ប្រធានរដ្ឋ​​បាល​ព្រៃ​ឈើ​​ និងលោក​ច្រឹង ​ខ្មៅ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​ ព្រម​ទាំង​​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​​ និងកង​រាជ​អា​វុធ​ហត្ថ​ខេត្ត ។
​ក្នុង​ប្រតិបត្តិ​ការនេះ កំលាំង​ជំនាញ​បានរឹប​អូស​​ឈើ​ប្រណីត​ជាច្រើន​ម៉ែត្រគូប​ និងរណារ​រ៉ៃ​រណារ​យន្ត​ជាច្រើន​គ្រឿង ។ លោកអ៊ុង សំអាត បានឱ្យ​ដឹង​ថា ទីតាំង​កែ​ច្នៃឈើទាំង​៤​ស្ថិត​នៅ​ភូមិព្រែក​ សង្កាត់​ស្ទឹង​ត្រែង​ តែតាមពិត​មិនមែន​ជា​សិប្ប​កម្មទេ គឺ​ជា​រោង​ចក្រ​​តែ​ម្តង​ ហើយការ​ចុះ​បង្ក្រាប​នេះមិនទាន់​ដឹងថា បានប៉ុន្មាន​ម៉ែត្រ​គូប​ទេ ពីព្រោះ​​នៅ​មានច្រើន​សិប្ប​កម្ម​ទៀត​ដែល​នឹងចុះបង្ក្រាបជាបន្ត ៕