បើយោងតាមព័ត៌មានរបស់ MTV បានរាយការណ៍ថា តារាចំរៀងស្រីដែលចូលចិត្តតែងខ្លួននឹងស្លៀកពាក់ចម្លែកៗ Lady Gaga អាចនឹងរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងមិត្តប្រុសរបស់នាងដែលបានទាក់ទងគ្នាជាយូរណាស់មកហើយ នោះគឺលោក Taylor Kinney នៅរដូវក្តៅខាងមុខនេះ។ នៅក្នុងពិធីរៀបអពាហ៍ពិពាហ៍ Donatella នឹងធ្វើជាអ្នកកំដរខាងស្រី ចំណែក Terry Richardson នឹងធ្វើជាជាងថតរូបប្រចាំពិធី។
មិត្តភក្តិរបស់ Gaga, និយាយថា Lady Gaga បានប្រាប់ថា នាងចង់បានអ្វីដែលលើសពីមិត្តប្រុស ដូចនេះហើយ Lady នឹង Taylor អាចនឹងកំពុងរៀបចំពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេព្រោះ Lady Gaga មានពេលវេលាទំនេរច្រើននៅរដូវក្តៅខាងមុខនេះ។យ៉ាងណាមិញ អ្វីៗនៅមិនទាន់ច្បាស់នៅឡើយ មានតែចាំខាង Lady Gaga ប្រកាស់ជាសាធារណះសិន។គួរបញ្ជាក់ផងដែរថា Lady Gaga បានជួបជាមួយ Taylor Kinney ពេលដែលលោកចូលរួមសំដែងក្នុងបទ You and I របស់នាងកាលពីចុងខែកក្កដា ២០១១ ភាពស្និតស្នាលនឹងគ្នា បានធ្វើអោយអ្នកទាំងពីរបាក់ចិត្តស្រឡាញ់គ្នា បន្ទាប់ពីថតវីដេអូចំរៀងនោះចប់។Taylor Kinney គឺជាតារាម៉ូដែលវ័យ ៣០ឆ្នាំ ហើយក៏ជាតារាសំដែងក្នុងភាពយន្តភាគThe Vampire Diaries៕
ដោយ ៖ លីលីប្រភព ៖ kenh14