គ្រឿង​ផ្សំ -សាច់មាន់ -គល់ស្លឹក​គ្រៃ -ស្លឹកក្រូច​សើច-រំដេង -ផ្សិត​ចំបើង -ងាំង៉ូវ -អំបិល -ស្ករស -ប៊ីចេង 

width=456

របៀផ្សំ​គ្រឿង​-យកគល់​ស្លឹកគ្រៃ ស្លឹកក្រូច​សើច រំដេង និង ផ្សិត លាងទឹក​ឱ្យស្អាត-យកសាច់មាន់​ លាង​ទឹក​ឱ្យស្អាត កាប់ជាដុំ តូចៗ ល្មម

របៀប​ធ្វើដំបូង​ ដាំទឹក​ឱ្យពុះ បន្ទាប់មក​ ដាក់​ស្លឹកគ្រៃ ស្លឹកក្រូច​សើច រំដេង ​ចូលទុក​ឱ្យពុះសាថ្មី ទើបដាក់ ​សាច់មាន់​ចូល ​  រម្ងាស់​រយៈពេល  ​២០នាទី។ ក្រោយពី ​សាច់មាន់​ផុយ ​ត្រូវដាក់​ងាំង៉ូវ និង ​ផ្សិត​ចំបើង​ចូល។ ចុងក្រោយ ត្រូវដាក់​ ប៊ីចេង ស្ករស អំបិល​ចូល  ទុក​ឱ្យពុះ រួចភ្លក់​រសជាតិ ឱ្យត្រូវចិត្តហើយ ជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian