១. បញ្ហាថវិកា
ការថែរក្សាទារក ឲ្យរីកធំធាត់នៅក្នុង មជ្ឈដ្ឋានមួយ ដែលមានអនាម័យល្អ និង ផ្តល់ផលល្អចំពោះ សុខភាព អាច នឹងត្រូវឲ្យអ្នក ចំណាយថវិកា ដ៏ចាំបាច់មួយចំនួន។ វាចាប់គិត តាំងពីខោទឹកនោម របស់ ពួកគេ រហូតដល់អាហារ និង ម្ស៉ៅទឹកដោះគោ សម្រាប់ពួកគេជាដើម។ រាល់អ្វីៗទាំងអស់ អាចនឹងមាន តម្លៃថ្លៃ ហើយវាថែមទាំងអាច ចាយ លើសដែនកំណត់នូវ ថវិកាដែលអ្នកមាន ដែលនឹងអាចចំណាយនូវ ប្រាក់ជាច្រើន រាប់រយដុល្លារ។ ដូច្នេះ អ្នកត្រូវ ប្រាកដថា អ្នកអាចរៀបចំខ្លួនឯង ក្នុងការប្រឈមនឹង ការចាយវាយផ្សេងៗ ចំពោះពួកគេ ។
២. ការផ្លាស់ប្តូរ
ការមានទារកម្នាក់ នៅក្នុងផ្ទះនឹងផ្លាស់ប្តូរនូវ ជីវភាពរស់នៅជាប្រចាំថ្ងៃរបស់អ្នក តែយ៉ាងណាក៏ដោយ បំលាស់ ប្តូរនេះ នឹងឆ្ពោះទៅរកភាពល្អប្រសើរ។ វាចាប់ផ្តើមតាំងពីពេលវេលាសម្រាករបស់អ្នក រហូតដល់ ការបរិភោគ អាហារ គឺគ្មានអ្វី ដែលអាចនឹងនៅ ដូចដើមទៀតបាននោះទេ នៅក្នុងជីវិតរបស់អ្នក។ អ្នកក៏ប្រហែលជាមិនអាច នឹងមានឱកាសតាមដានខ្សែភាពយន្តនៅក្នុង ពេលយប់ជ្រៅ ឬ មានដំណើរកំសាន្ត ផ្សងព្រេងទៅកាន់ទីឆ្ងាយណា ទៀតបាននោះដែរ។
៣. អនាគតរបស់កូន
អ្នកត្រូវតែមានគម្រោងក្នុងការសន្សំលុយ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេនឹងមានសុវត្ថិភាពផ្នែក ហិរញ្ញវត្ថុ នៅក្នុង ថ្ងៃអនាគត។ ការចំណាយទៅលើការសិក្សានៅ សាលារៀន និង មហាវិទ្យាល័យ គឺនឹង ត្រូវការចំណាយនូវ ថវិកាជាច្រើន។ ដូច្នេះ អ្នកនឹងត្រូវធ្វើការចាប់ផ្តើម សន្សំលុយក្នុងពេលឥលូវនេះ ប្រសិនបើអ្នក ចង់ឲ្យ កូនៗរបស់ អ្នក ទទួលបាននូវការអប់រំដ៏ល្អប្រសើរមួយ ។
៤. ថាមពល
ការចិញ្ចឹមបីបាច់ទារកម្នាក់ អាចនឹងត្រូវការទាំង កម្លាំងចិត្ត និង កម្លាំងកាយរបស់អ្នកជាច្រើន។ ទារក ម្នាក់ដែល ទើបនឹងកើត គឺហាក់ប្រឈមនឹងពិភពថ្មីខាងក្រៅមួយ ដែលនឹងតម្រូវឲ្យអ្នកជា ឳពុកម្តាយ ចាំបាច់ត្រូវតែ ចំណាយ ពេលថែរក្សា និង យកចិត្តទុកដាក់ចំពោះពួកគេ ជាប្រចាំ យ៉ាងហោចណាស់ ក៏អ្នកត្រូវធ្វើវា នៅក្នុងរយៈពេលនៃ ដំណាក់កាលដំបូងរបស់ពួកគេផងដែរ។ ទំនាក់ទំនងរវាងអ្នក និង ដៃគូ អាចនឹងហាក់ ជាមិនសូវសំខាន់ដូចមុន នៅ ក្នុងរយៈពេល ពីរបីខែដំបូង ឬ រហូតដល់ប៉ុន្មានឆ្នាំ ក្រោយមក ។ អ្នកនឹងត្រូវ តែផ្តល់សិទ្ធិជាអាទិភាពចំពោះ រាល់ តម្រូវការរបស់កូនតូចអ្នក ។
៥. ការផ្សារភ្ជាប់ទំនាក់ទំនង
អ្នកត្រូវតែសម្រេចចិត្តឲ្យបានច្បាស់លាស់ មុនពេលដែលអ្នកត្រូវយក កូនជាមួយនឹងមនុស្ស ណា ម្នាក់ ចូរប្រាកដ ថាគេ ជាមនុស្សដែលអ្នកស្រលាញ់។ ដូច្នេះ អ្នកត្រូវច្បាស់ក្នុងចិត្តថា អ្នក និងដៃគូ គឺបាន ត្រៀមខ្លួនរួចរាល់ចំពោះ ការទំនុកបម្រុងកូនតូច ហើយទំនាក់ទំនងរបស់អ្នកទាំងពីរ គឺនឹងមានស្ថេរភាព។ ការមានកូន គឺនឹងមានន័យថា អ្នកទាំងពីរនឹងត្រូវតែ មានភាពចាស់ទុំ និង ចេះមានទំនួលខុសត្រូវចំពោះ គ្នា និង គ្នា។ អ្នកមិនត្រូវផ្តេកផ្តួល ទៅ តាមការតបត ឬ ឈ្លោះប្រកែកគ្នាដោយមិន ចេះគិតពិចារណានោះ ទេ។ អ្នកទាំងពីរ នឹងត្រូវតែផ្សារភ្ជាប់ ទំនាក់ ទំនង និង ស្រលាញ់គ្នាឲ្យបានកាន់តែរឹងមាំថែមទៀត តាមដែលវានឹង ធ្វើឲ្យទារកអ្នកធំធាត់ និង រីកលូតលាស់ នៅក្នុងមជ្ឈដ្ឋានមួយដែល ប្រកបដោយ ក្តីស្រលាញ់ និង អាចមានសុភមង្គលជានិរន្តរ៍បាន ។
៦. ការគាំទ្រផ្នែកផ្លូវចិត្ត
អ្នកនឹងទទួលបាននូវ អារម្មណ៍ផ្សារភ្ជាប់ទៅនឹងទារកអ្នក បើទោះជាអ្នកចូលចិត្ត ឬ មិនសូវចូលចិត្តវា ក៏ដោយ។ ទារកអ្នកនឹងជឿជាក់លើអ្នកដោយស្មោះស្ម័គ្រ ហើយអ្នកនឹងមានអារម្មណ៍ថា នឹងទទួលខុស ត្រូវគ្រប់បែបយ៉ាង ចំពោះការ ការពារពួកគេ។ អ្នកត្រូវតែអាច ចេះទប់អារម្មណ៍ និង អត់ធ្មត់ ដោយការ គោរពចំពោះទារក តូចរបស់ អ្នក ។ អ្នកត្រូវតែចងចាំថា ការ ការពារពួកគេខ្លាំងពេក ឬ ធ្វេសប្រហែស ដោយមិនយកចិត្តទុក ចំពោះពួកគេទាល់ តែសោះ គឺសុទ្ធតែអាចបំផ្លាញអនាគតរបស់ពួកគេបានដូចគ្នា៕
ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល